ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចដែលទទួលភារកិច្ច ឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាព នៅសង្ក្រាន្តវត្តភ្នំបានឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ដែលបានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីតាំងសង្ក្រាន្តវត្តភ្នំ នាថ្ងៃទី២ ។ ជនជាតិបរទេសនេះដែលបានបង្កបញ្ហា នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ៩០ កែង៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានឮឈ្មោះ Mukaba Matondo...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនតៃវ៉ាន់ទៅអាជ្ញាធរមានសមត្ថកិច្ចចិន គឺអនុវត្តទៅតាមគោលនយោបាយចិនតែមួយ មិនខុសពីបណ្តាប្រទេសមួយចំនួនទៀតនោះទេ ។ ការលើកឡើងរបស់ក្រសួងការបរទេសខ្មែរនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបទីតាំងអនឡាញខុសច្បាប់មួយកន្លែងកាលពីថ្ងៃ៣១ មីនា ក្នុងនោះមានជនជាតិចិន និងបុគ្គលមកពីកោះតៃវ៉ាន់មួយចំនួនផងដែរ ហើយថ្មីនេះៗក៏វបានអាជ្ញាធរតវ៉ាថា កម្ពុជាចាប់បញ្ជូនជនជាតិខ្លួនទៅឲ្យភាគីចិន ព្រោះស្ថិតនៅក្រោមសម្ពាធរបស់ប៉េកាំង។ ជាការកត់សម្គាល់ ការបញ្ជាក់ពីគោលជំហររបស់ក្រសួងការបរទេសខ្មែរដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាចិនធ្វើឡើងត្រឹមតែមុន២ថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅកម្ពុជា។ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរនាថ្ងៃ១៥...
ភ្នំពេញ៖ នាថ្ងៃចូលឆ្នាំខ្មែរ នាថ្ងៃទី២ ចំថ្ងៃទី១៥ មេសា មានជនបរទេសម្នាក់បានបន្លំធ្វើជានិនចា បានចូលគាស់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខដោយបានលួចគ្រឿងអលង្ការជាច្រើន ។ យោងតាមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៦ មេសា បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន និនចា បរទេស ជំនាញ គាស់ផ្ទះនិងបានដកហូតគ្រឿងអលង្កាការមួយចំនួន។ ជាមួយនឹងការបង្ក្រាបបាននេះ លោកស្នងការបានក៏ផ្ញើសារទៅកាន់ពលរដ្ឋថា...
នៅវេលាថ្ងៃត្រង់ថ្ងៃទី ១៥ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបាន ជួបពិភាក្សាការងារជាមួយលោក Lương Cường ប្រធានរដ្ឋវៀតណាម នៅទីស្តីការប្រធានរដ្ឋក្រុងហាណូយ ៕
កំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ ដែលគិតសម្រាប់ថ្ងៃទី១ នៃសង្ក្រាន្តមានភ្ញៀវ សរុបប្រមាណ៣៥ម៉ឺននាក់ ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១ នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្តព្រឹត្តិការណ៍...
ស្វាយរៀង៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១១០,០១២ នាក់,ក្នុងនោះ បរទេសចំនួន ៣,៥៩០ នាក់។ ...
ព្រៃវែង ៖ គិតចាប់ពីថ្ងៃបើកព្រឹត្តិការណ៍ នាថ្ងៃទី១២ មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តព្រៃវែង ទទួលបានអ្នកមកចូលរួមលេង កម្សាន្តចំនួនប្រមាណ ៧៥ម៉ឺននាក់ ។ នេះបើយោងតាមទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រៃវែង ។ ដោយឡែង ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង...
កំពង់ចាម ៖ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ នៃសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់ ថ្ងៃទី ១ នៅក្នុងខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ ជិត ១លាននាក់ មកកម្សាន្ត ជាមួយល្បែងផ្សេងៗ យ៉ាងសប្បាយរីករាយ ។ បើតាមអភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩។...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងការងារបានចាត់តាំងមន្ត្រីប្រចាំការ ត្រៀមសម្របសម្រួលដោះស្រាយ ចំពោះករណីដែលអាចកើតឡើងផ្សេងៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា ប្រជាពលរដ្ឋនឹងទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម និងនយោបាយបានមើលឃើញថាកម្មករកម្មការិនីរបស់យើងមានភាពកក់ក្តៅ និងសប្បាយចិត្តព្រោះក្រសួងការងារយកចិត្តទុកដាក់ដល់ពួកគាត់ដោយបានរៀបចំឱ្យមានមន្ត្រីប្រចាំការដោះស្រាយបញ្ហាដល់ពួកគាត់បើទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកដ៏ដោយ។ លោកថា «បងប្អូនកម្មករកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់សេវាសាធារណៈជូនពួកគាត់ ក៏ដូចជាមានមន្ត្រីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង...