ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍសង្គម។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេច បានឱ្យដឹងថា ក្នុងគោលដៅនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ ដែលនៅគៀកជិតប្រជាពលរដ្ឋ និងជាអ្នកប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង នៅថ្នាក់ក្រោមជាតិ តាមរយៈការដឹងសុខ ដឹងទុក្ខ ការលំបាក និងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្លែងបិទវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រទាំងស្រុង លើការដើម្បីពង្រឹង និងកែលម្អ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលបានកំណត់ក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា...
ភ្នំពេញ ៖ ការងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតមកទល់នឹងពេលបច្ចុប្បន្ននេះ សម្រេចបាន ៧៥% នៃគម្រោង ។ លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៥នេះថា ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សកន្លងមកនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនប្រជាពលរដ្ឋផងដែរ។ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវ របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅទីក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ។ នាឱកាសនោះដែរ លោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា មន្ត្រីនគរបាលដែលមានកំហុសខាងវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជាបណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូចមុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេលយូរ ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅសម្រាប់អនុវត្ត ខែបន្ត នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ខែ មីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់...