ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកជាប់ពន្ធនាគារគ្រប់រូប មានសិទ្ធិទទួលបានសេវាសុខាភិបាល ដូចប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ។ ការលើកឡើង របស់លោករដ្ឋមន្រ្តីនេះ នាឱកាសសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ នាថ្ងៃ៩ មករា ។ គោលបំណង...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២(ម២) បានឆ្លៀតពេលជួបសួរសុខទុក្ខកញ្ញា សេង ធារីដែលបានជាប់ពន្ធនាគារអស់រយៈពេល ប្រមាណជាជាង២ឆ្នាំមកហើយ ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ក៏បានកត់សម្គាល់ឃើញថា “កញ្ញាមានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ស.ម.ក...
កណ្ដាល៖ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចូលរួមពិធី ទទួលប័ណ្ណសរសើរ និងបំពាក់គ្រឿងឥស្សរិយយសការងារ ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោល នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន...
កូឡាឡាំពួរ៖ មេដឹកនាំនៃប្រទេសជប៉ុន និងម៉ាឡេស៊ី បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងវេទិកាសន្តិសុខ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររបស់ ប្រទេសនានាក្នុងការប្រឈមមុខនឹងអាកប្បកិរិយា អះអាងរបស់ប្រទេសចិននៅក្នុងតំបន់។ នៅក្នុងជំនួបរបស់លោក ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba សង្ឃឹមថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព ដោយសារប្រទេសអាស៊ីអាគ្នេយ៍នេះមាន ទីតាំងនៅជិតផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ថាមពល និងទំនិញផ្សេងៗទៀត។...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវសុទិដ្ឋនិយម ដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ ទន្ទមនឹងនេះ ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានក្រើនរំលឹក ដល់មន្ត្រីក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ នាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ជួបសំណេះសំណាល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ១០ មករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន ។ របៀបវារៈនោះ មានដូចខាងក្រោម ៖១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចររុស្សី មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ។ ការលើកឡើងរបស់លោក អាណាតូលី បូរូវីក (H.E....
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូទម្រង់បែបបទ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ...