កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបាន ជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការ បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ។ លោកអភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការយ៉ាងនេះ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ...
ភ្នំពេញ ៖ លោក សុខ សុគន្ធ ហៅ ជេម សុខ នៅព្រឹកថ្ងៃ៣ ធ្នូនេះ បានធ្វើការសូមអភ័យទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ការចេញសារសូមទោសនេះ ក្រោយពីលោម ជេម សុខ បានលើកឡើងថា សម្តេចតេជោ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ដែលធ្វើឡើង នៅពហុកីឡដ្ឋានអូឡាំពិក បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខណ្ឌ៧មករា ជាពិសេសសង្កាត់វាលវង់ ដែលបានដោះស្រាយ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ...
ភ្នំពេញ៖ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ កាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍នៅតាមដងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកែសម្រួលឡើងវិញ នូវតម្រាយផ្លូវ ពេលវេលា និងប្រភេទ រថយន្តដឹកជញ្ជូនធុនធ្ងន់ ចេញ-ចូល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងនោះ រថយន្តដឹកជញ្ជូន ធុនធ្ងន់ត្រូវបានកំណត់ជា ២ប្រភេទ ។ សូមអាចសេចក្តីណែនាំស្តីពី ការកែសម្រួលការធ្វើចរាចរ របស់រថយន្តដឹកជញ្ជូន...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន ១ ៨១៣លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ ចំនួន ៧២ ២៣៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព...
ភ្នំពេញ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន ១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជិត ១ម៉ឺនគ្រាប់។ បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ...
ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដែលមិនមានអាសនៈក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់...
ពោធិ៍សាត់÷ សត្វអណ្តើកចំនួន ៧៩ ក្បាល ត្រូវបានលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលក្រគរ រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បានយកទៅព្រលែង នៅក្នុងកន្លែងអភិរក្ស របស់សហគមន៍នេសាទព្រែកតាចាន់ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់សម្រាប់ការថែរក្សា...
ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បាននាំយកស្រូវពូជ OM 5451 ដែលជាអំណោយ របស់គណះកម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជាយកទៅចែក ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង...