កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាព ឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ លោក អភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែល...
ភ្នំពេញ ៖ សង្គមស៊ីវិលចាត់ទុក ដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅប្រទេសចិន ជាឱកាសមាស កំណត់ទិសដៅថ្មី ក្រោយពីទទួលបាននូវសមិទ្ធផល ពេញ១ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍បើកជាផ្លូវការ និងពិធីប្រគល់ពានរង្វាន់ និងបំពាក់មេដាយដល់អត្តពលិកជ័យលាភី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត លើកទី២៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ រត់ម៉ារ៉ាតុង គឺជាសារសំខាន់មួយ ដើម្បីរំលឹកជូនប្រជាពលរដ្ឋ ឲ្យមានទម្លាប់ធ្វើលំហាត់ ប្រាណប្រចាំថ្ងៃ ដើម្បីសុខភាព។ នេះជាសាររបស់សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញ ចុះពិនិត្យស្តង់ប្រចាំការរបស់ក្រសួង នាថ្ងៃ៣០ វិច្ឆិកា មុនចូលរួម...
ភ្នំពេញ៖ ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញនាថ្ងៃ២ ធ្នូ ថា ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។ ការលើកឡើងរបស់លោកនេះ បន្ទាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ២៩ វិច្ឆិកា បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធយកលុយ៣០ម៉ឺនដុល្លារទៅឱ្យលោក...
ភ្នំពេញ៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការ រហូតទទួលបានការគាំទ្រនិងសាទរ ពីមហាជនប្រជាពលរដ្ឋ។ ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើង ទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមក ចំនួន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៦ឆ្នាំមុន)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវខិតខំកសាងសមត្ថភាព មន្ត្រីរាជការ រួមទាំងមន្ត្រីមានពិការភាព ឱ្យចេះប្រើប្រាស់ឌីជីថល ក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ ដល់ការងាររបស់អង្គភាព។ តាមរយៈ សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមអបអរសាទរ...
ភ្នំពេញ ៖ ក្នុងឱកាស បុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ ទៅកម្សាន្ត នៅណាហ្គាវើលដ៍ ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ខណៈមណ្ឌលកម្សាន្តប្រណីតនេះ មានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ា សម្រាប់សុខភាព ដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ ទទួលបទពិសោធន៍ ដ៏រីករាយបំផុត ។...