ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម...
សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានដោះស្រាយ នូវសំណូមពរមួយចំនួន ជូនពួកគាត់ផងដែរ។ តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍។ ក្នុងព្រឹត្តិការណ៍នោះដែរ ក៏អំពាវនាវថា «ការប្រយុទ្ធនឹង ជំងឺអេដស៍មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍ រលាយបាត់»...
កំពង់ធំ÷លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គនាយករង រដ្ឋបាលជលផល និងលោក ខូវ គង់ អគ្គនាយករង រដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផល...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការទេសបានបានឱ្យដឹងថា សមាសភាព គណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន...
សៀមរាប៖ កម្រងរូបភាព ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញទៅទស្សនា ប្រាង្គប្រាសាទអង្គរវត្ត នៃព្រះរាជណាចក្រកម្ពុជា នាចុងខែវិច្ឆិកា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី 23 ខែតុលា ឆ្នាំ ២០២៤ កម្ពុជា បានកត់ត្រាភ្ញៀវទេសចរអន្តរជាតិ ចំនួន ជិត ៥ លាននាក់ ក្នុងរយៈពេល ៩...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួង មានយន្តការច្បាស់លាស់ ក្នុងការគ្រប់គ្រង ការការពារ និងអភិរក្សធនធានធម្មជាតិ បន្ទាប់ពីមានការសែតបរទេស បានចុះផ្សាយពីការព្រួយបារម្ភលើការគ្រប់គ្រងធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ។ តាមរយៈលិខិតបំភ្លឺព័ត៌មាន របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កន្លងមកនេះ មានការចុះផ្សាយដោយកាសែតបរទេស ដែលលើកឡើងពីការបារម្ភចំពោះករណីការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ហើយក៏មានការចុះផ្សាយបន្តដោយវិទ្យុមួយចំនួន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ីចូលជួបសម្ដែងការគួរសម នៅសៀមរាប-អង្គរនាថ្ងៃ១ ធ្នូ។...
ភ្នំពេញ៖ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានសម្រេចឱ្យភាពយន្តខ្លីដែលមានចំណងជើងថា «ទៅអត់» ជាអ្នកជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ខណៈដែលជ័យលាភីលេខ២ បានទៅលើ ភាពយន្តខ្លីរឿង «នាគមាស» និងជ័យលាភីលេខ៣ រឿង «ផ្ការីកនាពេលនារាត្រី» ។ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា...
ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំកម្មវិធីបាឋកថាស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន។ ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន១០០រូប ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា...