ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។ លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នាថ្ងៃទី២៩...
ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំកម្មវិធីបាឋកថាស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នាសរសេរជំពូកដ៏រុងរឿង នៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន។ ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន ១០០រូប លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូល ដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅ គំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន...
បន្ទាយមានជ័យ ៖ បន្ទាប់ពីលោក អុំ សំអាន ដែលកំពុងតាំងខ្លួន ធ្វើជាអ្នកឧទ្ទេសនាម លើបញ្ហាព្រំដែននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញមកអំពាវនាវ ឱ្យពលរដ្ឋត្រូវសិក្សាពីប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងឱ្យច្បាស់សិន ជៀសវាងស្តាប់ តាមការញុះញង់ និងការបំផុសដោយគ្មានមូលដ្ឋាន ពីសំណាក់ជនអគតិ ហើយជាពិសេស កុំជឿមនុស្សធ្លាប់ភូតកុហក់ដូចលោក អុំ...
ខេត្តកណ្ដាល ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកណ្ដាល និងក្រុង-ស្រុកទាំង១៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញ ឱ្យអង្គភាពច្រកចេញចូលតែមួយទាំងអស់ ត្រូវខិតខំដោះស្រាយ នូវសេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវរិះរករកមធ្យោបាយ កាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី «នីតិវិធីនៃការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម» នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតី លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការនៃ គ.ជ.ប...
ភ្នំពេញ៖ លោក Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ បានស្នើសុំឱ្យកម្ពុជា ជួយបណ្តុះបណ្តាល នូវជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ ទិន្នន័យចម្ការមីន ដល់ប្រទេសឡាវ ។ ក្នុងជំនួបជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអនុរដ្ឋមន្រ្តីការបរទេសឡាវ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ ដើម្បីលុបបំបាត់ការចម្លង មេរោគអេដស៍ និងយកជ័យជម្នះ លើមេរោគអេដស៍ និងជំងឺអេដស៍»។ សារលិខិត...
ភ្នំពេញ៖ លោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG បានប្តេជ្ញានឹងបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីន ជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី កម្ពុជាគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ ការបញ្ជាក់ពីការប្ដេជ្ញា របស់នាយកប្រតិបត្តិនៃអង្គការ MAG ធ្វើឡើងនាថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងឱកាសជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ជាមួយ...