ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)លោក សយ ច័ន្ទវិចិត្រ បានឲ្យដឹងថា ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកានេះ។ លោក សយ ច័ន្ទវិចិត្រ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ...
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីក្រុមប្រឆាំងដែល មានសកម្មភាពងប់ងល់ប្រឆាំងផ្កាប់មុខនាពេលកន្លងមក ដូចជា ហៃ វណ្ណា ជាដើមបានមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ សម្តេចធិបតីក៏បានលើកឡើងពីលោក ហៃ វណ្ណាចំពោះសកម្មភាពកន្លងមក ដែលរូបគេជាយុវជនរបស់អតីតបក្សប្រឆាំង នៅជប៉ុនបានដឹកនាំធ្វើបាតុកម្មយ៉ាងផុសផុលមុនគេ ក្នុងការប្រឆាំងរាជរដ្ឋាភិបាលស្ទើរគ្រប់ទម្រង់។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីអ្នកគាំទ្ររបស់ អតីតបក្សប្រឆាំងដែលនាំគ្នាជេរប្រមាថ...
ភ្នំពេញ៖ អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី...
បន្ទាយមានជ័យ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ២៩ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាទំនាស់ដីធ្លីកុំជឿ អ្នកញុះញង់របស់បុគ្គលមួយចំនួន នាំឲ្យខាត់ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ ៕
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយម បានបោកប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤...
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តំបន់បឹងជង្រុក និង៦៧១ គឺជាចំណែកនៃទីតាំង...
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកឈ្មោះ «ឌីជេខេអេច» ដែលបានបង្ហោះផ្សាយវីដេអូ អំពីសកម្មភាពភិក្ខុសង្ឃមួយអង្គបាន ប្រើអំពីហិង្សាទៅលើសាមណេរមួយអង្គ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំគឺជារឿងមិនពិត។ សេចក្តីបំភ្លឺរបស់មន្ទីរធម្មការខេត្ត នាថ្ងៃ២៨ វិច្ឆិកា បានបញ្ជាក់ថា ការវាយនោះ...
ភ្នំពេញ៖ គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៩២%ហើយ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)...
ភ្នំពេញ៖ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិក្សានុសិស្ស សរុប ១២ ០៥៥នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ...