កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានបាត់ខ្លួន ខណៈឳពុកនាំមកបង់សំណាញ់ជាមួយ ខណៈឳពុកអារវល់តែបង់សំណាញ់ សង្ស័យកូនចុះលេងក្នុងទឹកជ្រៅ បាត់ខ្លួនផ្អើលប្រជាពលរដ្ឋ និងសាច់ញាតិកំពុងរុគរក អស់រយៈពេល៤ម៉ោង ទើបប្រទះឃើញ តែជាអកុសលបានលង់ទឹកស្លាប់បាត់ទៅហើយ ។ករណីនេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១២និង១៥នាទីថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅ ចំណុចស្រះមួយកន្លែងក្រោយរោងចក្រ ស្ថិតក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ប្រភពនៅទីនោះឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេន...
ភ្នំពេញ ៖ អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការ សង្គមលោក ឈត ប៊ុនថង បានលើកឡើងថា ករណីស្លាប់មួយគ្រួសារដែលសុទ្ធតែជាគ្រូបង្រៀនកើតចេញពីការធ្វើឃាតកម្ម និងអត្តឃាតដោយខ្លួនឯងអាចដើរដល់ផ្លូវទាល់ច្រក ឬគ្មានអ្នកណាដឹងលឺជួយដោះស្រាយបាន។ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារគ្រួសារគ្រូបង្រៀនមានគ្នា៤នាក់ គឺប្ដីជានាយកសាលា ប្រពន្ធជាគ្រូបង្រៀន និងកូនប្រុស២នាក់ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើឃាតកម្មនិងអត្តឃាត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។...
ភ្នំពេញ៖ រាជធានីភ្នំពេញ ទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។ ពិធីប្រកាសជ័យលាភី ជារាជធានីភ្នំពេញ បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ...
សៀមរាប ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិSanyប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខា លើអនុស្សារណៈស្តីពី «កិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងបោសសម្អាតមីន នៅកម្ពុជាផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិSanyប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។ ក្នុងឱកាសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិ ឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ ទៀតផង ។ ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា លោកគិន ភា បានលើកឡើង ក្នុងវេទិកាភ្នំពេញលើកទី៣...
បាត់ដំបង ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងពិធីបិទ វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយមានការអញ្ជើញចូលរួមអង្កេតការណ៍ពីលោក...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការ យល់ឃើញថា សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឲ្យមេដឹកនាំគ្រប់លំដាប់ថា្នក់របស់វៀតណាមបន្តយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោមរស់នៅភាគខាងត្បូងវៀតណាម គឺជាសារនយោបាយ ដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជា ក្រោម បន្ថែមពីលើការដង្ហែរអង្គកឋិនទានទៅទឹកដីខ្មែរក្រោមកាលពីពេលថ្មីៗនេះ ។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមលោកជិន ថាញ់មិន (Tran...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាល ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា កាកបាទក្រហមកម្ពុជានឹងរៀបចំកម្មវិធីបោះជំរំ យុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ រយៈពេល ០៥ថ្ងៃ ចាប់ពី ថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យដំណើរការរៀបចំកម្មវិធីបោះជំរំយុវជន កាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិ...