ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ វិច្ឆិកា ឆ្នាំ ២០២៤។ នេះយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រនាថ្ងៃ២៥ វិច្ឆិកា ។ បើតាមព្រះរាជសារ ក្នុងពេលអវត្តមាន របស់ព្រះអង្គ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោត លើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបានជោគជ័យទាំងស្រុង។ ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន...
បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានតម្រូវការទីផ្សារ និងតម្លៃខ្ពស់។ ក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិត ពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ សូមរំលឹកថា កិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានគេស្គាល់ថា ជាកិច្ចប្រជុំកំពូល សេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ...
រ៉ូម៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសសេដ្ឋកិច្ច ឈានមុខទាំង៧ បានចាប់ផ្តើមកិច្ចពិភាក្សា រយៈពេលពីរ ថ្ងៃរបស់ពួកគេ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទដោយកិច្ចប្រជុំថ្ងៃដំបូងផ្តោត លើបញ្ហានៅតំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ មន្ត្រីជប៉ុនបានឲ្យដឹងថា នៅថ្ងៃទីពីរនៃកិច្ចប្រជុំ ការពិភាក្សាទំនងជាផ្តោតលើការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលឥឡូវនេះមានការចូលរួម ពីកងទ័ពកូរ៉េខាងជើង និងស្ថានភាពនៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិនបានបង្ហាញ...
មន្ត្រីជំនាញវប្បធម៌ ជាន់ខ្ពស់ នៃក្រសួងវប្បធម៌កម្ពុជា បានថ្លែងចាត់ទុក កិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្ត រវាងកម្ពុជានិងចិន រហូតមកដល់ពេលបច្ចុប្បន្ននេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញដំណើរ កសាងសហគមន៍ ជោគវាសនារួមគ្នា រវាងប្រទេសទាំងពីរ ។ ថ្លែងប្រាប់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងកម្មវិធីបើកមហាស្រពជាតិ ភាពយន្តខ្នាតខ្លី កម្ពុជា លើកទី៤ ឆ្នាំ២០២៤...
សៀមរាប៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា រដ្ឋាភិបាលថ្មីប្រទេសជប៉ុន បន្ដពង្រីកកិច្ចប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនៃជំនួប លោកស្រី អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័ននោះទេ ផ្ទុយទៅវិញ គឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស។ ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្ងន់ធ្ងរ និងភ្ញៀវទេសចរណ៍ជនជាតិបរទេស មានអាការៈចុកក្អួត ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។...