ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយ សមហាសន្និបាត ICAPP លើកទី១២ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញជាអធិបតី បើកមហាសន្និបាត អន្តរជាតិ នៃបណ្តាគណបក្ស នយោបាយ នៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋ រហូតដល់៩៧.៨២%។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤...
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន បានប្ដេជ្ញាពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់ ។ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបើក កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH...
ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាមរយៈការដាក់ឱ្យអនុវត្ត របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ។ មន្រ្តីជាន់ខ្ពស់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ដល់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ ”សម្រាប់ និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “” មួយទៀត ក្នុង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបបក្ស ប្រជាជនកម្ពុជា បានអះអាងថា បច្ចុប្បន្នស្ថានភាព នយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អ ជីវភាពប្រជាជន ។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅរាត្រីថ្ងៃទី២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនេះ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមនុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម”។
ខេត្តកំពត៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា មិនគួរជាកម្មវត្ថុដែលភាគី វៀតណាមនឹងលើកយកករណី CLV មកពិភាក្សាទេ ។ នេះជាការលើកឡើងរបស់លោក គិន ភា ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយ។ នៅល្ងាចថ្ងៃ២១ វិច្ឆិកានេះ លោកត្រិន ថាញ់មិន (Mr. Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមកដល់កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ។ តាមគម្រោងលោកត្រិន...