ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់លោកតាកាហាស៊ី ហ្វូមីអាគី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាលោក បានបង្ហាញជំនឿថា លោក ប្រាក់ សុខុន នឹងអនុវត្តនយោបាយការបរទេស ស្របតាមការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបាន នៃស្ថានការណ៍យុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងតំបន់និងពិភពលោក លោក ប្រាក់ សុខុន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឧបនាយករដ្ឋមន្ត្រី...
កំពង់ធំ៖ លោក ហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើកឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការ តាមប្រមាញ់តាមចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ជូ...
ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀន សរុបចំនួនជាង ៧៣០០០នាក់។ បើតាមលោករដ្ឋលេខាធិការ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប...
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។ សូមជម្រាបថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមានៈ លោក អ៊ុត ធី , លោក មួង...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការ នៃសាធារណរដ្ឋកូរ៉េ រួមនិងលោកស្រី ចូ បេស៊ូក (Cho...
ពោធិ៍សាត់ ÷ លោកខូយ រីដា អភិបាលខេត្ត និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្ត នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤បានអញ្ជើញ ជាអធិបតីបើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។ វេទិកានេះនឹងត្រូវធ្វើឡើងរយះពេល...
ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប្រកាន់យកនូវស្មារតីភាព ជាដៃគូល្អបន្ដទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ នេះគឺជាការថ្លែង របស់លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួង សុខាភិបាល ក្នុងពិធីជប់លៀង អបអរសាទរគម្រប់ខួប១០ឆ្នាំ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ...