ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ី មកធ្វើដំណើរកម្សាន្ត...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ពុំមានករណីមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវាលវែងនោះឡើយ។ លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថា«ពិតជាមានករណីគ្រោះថ្នាក់នៅតំបន់អន្ទង់អាំង ក្នុងស្រុកវាលវែង ពិតប្រាកដមែន តែពុំបណ្ដាលឱ្យមនុស្សស្លាប់នោះឡើយ»៕
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច វឌ្ឍន:ភាពការងារកងរាជអាវុធហត្ថ ប្រចាំវិច្ឆិកា ទិសដៅអនុវត្តន៍បន្តខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី,...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃ១៤ វិច្ឆិកា ២០២៤ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងថ្ងៃទី១នេះ មានភ្ញៀវទេសចរណ៍អន្តរជាតិ និង ប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្ត ប្រមាណ១លាន ១សែននាក់ ខណៈអ្នកចូលរួមមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសភ្ញៀវបរទេស...
ភ្នំពេញ៖ សាលាដំបូងខេត្តកំពង់ស្ពឺ និងកងទ័ពជើងគោគ បានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា គឺពាក់ព័ន្ធនឹងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មិនមែនជារឿងនយោបាយ ឫកិច្ចការកងទ័ពនោះឡើយ។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសម្រេចលុបអាជ្ញាបណ្ណ ភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការសម្រេចលុបនេះធ្វើឡើង ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល និងភូមិមួយចំនួន ស្ថិតក្នុងឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុកនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នារៀបចំការលេងប្រណាំងទូកស្មាច់ ដែលមានទីតាំងនៅប្រឡាយស្ដារព្រៃស្នួល។ ការរៀបចំកម្មពិធីនេះទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នូវថវិកាចំនួន២...