ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ ដើម្បីជៀសវាងបញ្ហាណាមួយដល់សុខភាព អ្នកដើរលេងកម្សាន្តនាថ្ងៃបុណ្យអុំទូកនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំ ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗ ត្រូវជួយសង្រ្គោះបឋម...
ភ្នំពេញ ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៣ វិច្ឆិកា បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ ការលេីកឡេីងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈកិច្ចការងារសន្តិសុខនេះ ទទួលបានជោគជ័យ កាលពីឆ្នាំកន្លងទៅ ។ ការអំពាវនាវរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល...
ភ្នំពេញ ៖ កម្ពុជា និងហូឡង់ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Remco...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត ។ នាថ្ងៃទី៤ វិច្ឆិកា ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា...
ភ្នំពេញ ៖ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ប្រមុខការទូតខ្មែរ អំពីគម្រោងរបស់កាណាដា ក្នុងការបញ្ជូន បេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម ។ ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកភារធារីនៃ ការិយាល័យស្ថានទូតកាណាដា បានចូលជួបពិភាក្សាការងារជាមួយលោក សុខ...
ភ្នំពេញ៖ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយចាត់ទុកជាការប្រញាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ នាថ្ងៃទី១៣ ខែវិច្ឆិកា...
ភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង»...