បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានប្រកាសថា សហគ្រិនគឺលោក Elon Musk និង លោក Vivek Ramaswamy នឹងដឹកនាំក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលទើបបង្កើតថ្មីក្នុងអំឡុង ពេលអាណត្តិទីពីរ របស់លោកនៅក្នុងសេតវិមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣...
បរទេស៖ Peter Brian Hegseth កើតឆ្នាំ ១៩៨០ គឺជាពិធីករទូរទស្សន៍អាមេរិក ជាអ្នកនិពន្ធ និងជាមន្ត្រីឆ្មាំជាតិកងទ័ព ហើយដែលនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងគណៈរដ្ឋមន្ត្រីទីពីររបស់លោក Donald Trump ។ ជាអ្នកអត្ថាធិប្បាយនយោបាយសម្រាប់ Fox News លោកក៏ធ្លាប់ជា នាយកប្រតិបត្តិរបស់ Vets for Freedom...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១២ វិច្ឆិកា បានបន្តធ្វើបាឋកថា លើការទាក់ទាញភាគី ពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ ឋានានុក្រមក្រោម ឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៤១៣នាក់។...
កំពង់ស្ពឺ៖ ក្មេងប្រុសចំនួនបីនាក់ត្រូវបាន លង់ទឹកស្លាប់នៅចំណុចទំនប់ទឹក ស្ថិតក្នុងភូមិតាតូវឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដែលបានលង់ទឹកស្លាប់នេះមាន ១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ២.ឈ្មោះ លី សុខហេង ភេទប្រុស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដោយការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ។ ក្នុងឱកាសអញ្ញើញជាអធិបតី ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២៤ ដោយមានសហគ្រិនចំនួន ៧៥រូបមកពីប្រទេសចំនួន១៩ ត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។ នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោក ហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur...
ភ្នំពេញ៖ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រុមការងាររៀបចំប្រទីប បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដេីម្បីពិនិត្យមើលវឌ្ឍនភាព ការងារតុបតែងលម្អ និងបណ្តែតប្រទីបសាកល្បង ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រទេសកម្ពុជា ពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការលើកឡើងនេះធ្វ់ឡើង ក្នុងឱកាសលោករដ្ឋមន្រ្តីអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្ម ត្រកូលលីនពិភពលោក» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សូមជម្រាបជូនថា មហាសន្និបាត ដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់...