តាកែវ ៖ នៅក្នុងឱកាសទទួល ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក លី សៀនស៊ីង សមាជិក នៃគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រជាការិយាល័យបក្សកម្មុយនិស្ដចិន នៃក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាន នាយករដ្ឋមន្ត្រី ជាប្រធាន...
សៀមរាប៖ សន្និសីទខេត្ត ក្រុងមេត្រីភាព កម្ពុជាចិន រយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃ ទី១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្និសីទ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធ រវាងសមាគមមិត្តភាព កម្ពុជា-ចិន សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៤។ នេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន គឺជាវេទិកាដែលឥស្សរជននយោបាយ...
ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាតាងរួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ និងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានី ភ្នំពេញនាថ្ងៃ១២ វិច្ឆិកា។ បើតាមសេចក្តីប្រកាសដដែល ដំណើររឿងដែលនាំឲ្យមានការចោទប្រកាន់នេះ គឺ ឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ ទៅឲ្យឈ្មោះ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្រប និងមានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យបន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ...
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន មានអង្គការចាត់តាំង ដោយភាគីទាំងពីរ យល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទាំងពីរ...
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគាំទ្រ សម្ដេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយមដែលមានឥរិយាបថ និងសម្តីជម្លើយរបស់ជនពាល ៣រូប ដែលតាំងខ្លួនជាអ្នកអធិប្បាយឈឺឆ្អាលរឿងរ៉ាវប្រទេសជាតិ ជ្រកខ្លួនអាស្រ័យដំបូលក្រោមទំព័រហ្វេសប៊ុក។ ជាក់ស្ដែងថ្មីៗនេះ ជនទាំង៣ រួមទាំងបុគ្គលអែបអបបំប៉ោងឈ្មោះខ្លួនជា សម្ដេច ដែលសកម្មខាងបំពុលបណ្តាញសង្គម ជាប្រចាំផងនោះ បាននិយាយផ្ចាញ់ផ្ចាលឌឺដងគ្នាទៅវិញទៅមក ដោយប្រើពាក្យសម្តី និងកាយវិការរបៀបសកម្មជន ជ្រុលនិយមមកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ...
ភ្នំពេញ៖ លោក សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួន សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ...