កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ញើញជាអធិបតី ប្រគល់កំព្យូទ័រ ដល់សិស្សនិទ្ទេសA ក្នុងខេត្តកំពង់ស្ពឺ ៤៧នាក់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមបង្ហាត់បង្រៀន...
ភ្នំពេញ៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូក.ង កម្រិតរាជធានី ក្នុងគោលដៅដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ វិច្ឆិកា ដល់ថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង ។ ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យប្រជាកសិករ កែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី និងការទន្ទ្រានដីរដ្ឋផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ និងបរិស្ថានសម្រាប់កូនចៅនាពេលមុខ។ ការលើកទឹកចិត្តរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាសអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែវិច្ឆិកា...
កំពង់ធំ: មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ស្នាក់ការរងតំបន់ តាឡេង បានរួមសហការជាមួយ នឹងស្នាក់ការ ព្រះអាទិត្យ.ស្នាក់ការអូរតាលោក.និងស្នាក់ការ.អូរងាវ ជាច្រើនរូបបានចុះល្បាត ដើម្បីថែរក្សាការពារដែន ជម្រកសត្វព្រៃព្រៃឡង់ ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងមន្ត្រីបរិស្ថាន បានចេញពីស្នាក់ការព្រះអាទិត្យល្បាត ដល់ចំណុចអូរតាប៉ងចំណុចUTM 56 0778.1438727កងកម្លាំងបានកម្ទេចជំរុំអាឈើមួយកន្លែង។ បន្ទាប់មកកងកម្លាំងបានចុះល្បាត ដល់តំបន់អូតាប៉ង ដែលមានUTM 561070.1439223 ក៏បានជួបប្រទះដីព្រៃកាប់រៀនថ្មីៗ មួយកន្លែងនៅក្នុងអំឡុងខែ...
ភ្នំពេញ ៖ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដែលការប្រារព្ធនេះ ត្រូវបានលោក ឈត ប៊ុនថង អ្នកតាមដានកិច្ចការសង្គមអះអាងទុកជាមុនថា នឹងមានប្រជាពលរដ្ឋមកពីបណ្តាខេត្តនៅទូទាំងប្រទេសចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករជាក់ជាមិនខានព្រោះជាបុណ្យជាតិដ៏ធំ។ លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ វិច្ឆិកាថា បើតាមការសង្កេតគឺបច្ចុប្បន្នពលរដ្ឋខ្មែរចូលចិត្តនិយមដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សេង ឬក៏មានការប្រារព្ធពិធីអ្វីមួយនៅទីតាំងណាមួយពលរដ្ឋតែងប្រមូលផ្តុំគ្នាទៅដើរលំហែរកាយ...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក...
ភ្នំពេញ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា អង្គភាពបានឃាត់ខ្លួន លោក កន សុខកាយអតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ដែលមានការជាប់ពាក់ព័ន្ធករណីលោកលី សាម៉េត ហើយក៏បានបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យACU បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១២ វិច្ឆិកាថា “ករណី កន សុខកាយ នេះអង្គភាពបានបញ្ជូនទៅអយ្យការ...
កំពង់ធំ ÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥ និង២០នាទីល្ងាច ក្រោយបានទទួលបញ្ជារពីលោកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងទីចាត់ការ អណ្ដាស នៃដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ បានសហការជាមួយកម្លាំង ស្នាក់ការអូរងាវ នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) នៅចំណុចអូរងាវត្រង់ និយាមកការលេខ536926_1464764 ស្ថិតក្នុងភូមិស្រែវាលកើត...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើដល់កីឡាករ កីឡាការិនីចំណុះទូក និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាបរិស្ថាន និងស្នើដល់អាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នាប៉ុន្មានថ្ងៃខាងមុខនេះ ។ ការស្នើសុំរបស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតហូឡង់ ប្រចាំកម្ពុជា (មាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈទូតហូឡង់...