ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបបញ្ជាក់ថា ជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូល នៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជា ចំនួន ៤រូប ទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូត...
កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញអភិបាលស្រុកល្វាឯមថ្មី លោក លីវ វណ្ណថេង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល។ ការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសតែងតាំង...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារ ក្នុងស្រុកសម្រាប់សប្តាហ៍នេះចំនួន ៥២៨០៦កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា អង្ករម៉ាកសមូហភាព “SKO” ដែលផលិតចេញពីពូជស្រូវសែនក្រអូប ក្នុងឆ្នាំ២០២៤ ត្រូវបានជាប់ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ( 2nd China-ASEAN Taste Quality Appraisal Activities of...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជំនួបនេះ...
ភ្នំពេញ ៖ លោក SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចែករំលែក «ទស្សនវិស័យរបស់ឯកអគ្គរាជទូតម៉ាឡេស៊ី នៅកម្ពុជា” “A MALAYSIAN AMBASSADOR’S PERSPECTIVE ON CAMBODIA” ដល់និស្សិតជាង១០០នាក់ នៅសាកលវិទ្យាល័យកម្ពុជាដោយចែកចេញជា២ផ្នែក គឺផ្នែកទី “ទិដ្ឋភាពទូទៅនៃទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៦) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅសាល S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា»។ ការរៀបចំវេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែល...
ពោធិ៍សាត៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគណះកម្មការទូក និងកីឡាករដែលត្រៀមទៅចូលរួមប្រគួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអ៊ទូក សំពះព្រះខែ អកអំបុក និងលយប្រទីប ថ្នាក់ជាតិនៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភអង្ករជូនដល់គណៈកម្មការទូក «ង» និងក្រុមកីឡាករ ទាំង...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ (៩ វិច្ឆិកា...
កំពង់ស្ពឺ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ សួនឧស្សាហកម្ម វាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិត នៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត...