ភ្នំពេញ៖ យុវជនដែលសិក្សាជំនាញបច្ចេកទេសចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងបេក្ខជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥។ ការជ្រើសរើសនេះបន្ទាប់ពីពួកគេឈ្នះមេដាយមាសពីកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយមានបេក្ខជនសរុបចំនួន ៩៣រូប មកពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១៦ ធ្វើការប្រឡងប្រជែងលើជំនាញបច្ចេកទេសយ៉ាងស្វិតស្វាញ។ យុវតី ណាន សុខហេង ជាបេក្ខជនជ័យលាភីទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤...
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួន លើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀត។ ក្នុងជំនួបជាមួយសម្តេចធិបតី នៅទីក្រុងគុនមិញ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII)...
ភ្នំពេញ៖ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun បានបង្ហាញចំណាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ។ ការបង្ហាញចំណាប់អារម្មណ៍ របស់ស្ថាបនិកក្រុមហ៊ុន Zhengzhou Chen’s Sun...
ភ្នំពេញ ៖ បុរសម្នាក់បានដកកាំបិតចុងស្រួច ចាក់ជាង២០កាំបិត ទៅលើសង្សាររបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម នៅហ្នឹងកន្លែង នាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៤ នេះ ។ ជនរងគ្រោះជានិស្សិតឆ្នាំទី ៤ ឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប...
ភ្នំពេញ ៖ ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក។នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ៦ វិច្ឆិកា។ លោកថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៧-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ២៣៦៥នាក់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួន ដែលជាគោលដៅរួមចំណែក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ដែលមានសក្តានុពល និងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក MOCHAMAD RIZAL អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។...