ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោក ស្រី ជូ ប៊ុនអេង បានផ្ញើសារផ្តាំទៅក្រុមស្រ្តីខ្មែរ ជាពិសេសក្មេងស្រីៗកុំគួរប្រថុយប្រថានស្វែងគូស្រករ នៅក្រៅប្រទេស ព្រោះជារឿងមិនល្អអាចធ្លាក់ចូលក្នុងគ្រោះថ្នាក់អ្វីមួយ។ ការលើកឡើងរបស់លោកស្រីនេះ បន្ទាប់ពីអង្គការអាដ ហុក បានបង្ហាញរបាយការណ៍ថា ការជួញដូរស្ត្រីខ្មែរបង្ខំឲ្យរៀបការជាមួយបុរសចិន មានការកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។ ក្នុងនោះគេបានអន្តរាគមន៍និងជួយសង្គ្រោះ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅចិនចំនួន ២៥ករណី។ ក្នុងចំណោមស្ត្រីរងគ្រោះទាំងអស់...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោង ជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យ បុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។បុរាណវិទូ និងជាប្រធានការងារការដ្ឋាន...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៣១ ដែលមានទុនវិនិយោគ សរុបប្រមាណ២២៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៤ ហើយបង្កើតការងារ ១៦ពាន់កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ វិច្ឆិកា បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈលោកអភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍ កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញ សំណេះសំណាល និងផ្តល់រង្វាន់ ដល់សិស្សានុសិស្ស ២៧ នាក់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិទទួលបាននិទ្ទេស “A” ក្នុងក្រុងកំពង់ចាម។ អភិបាលខេត្តកំពង់ចាម...
កំពង់ធំ: សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹង ការអនុវត្តវិធានការ និរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូង .លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលថ្មីៗកន្លងទៅនេះ។ លោក រស់ សារាំ...
ភ្នំពេញ៖ លោក លី សាម៉េត ដែលត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទ «ឆបោក» នៅពេលនេះត្រូវបានបញ្ជួនខ្លួន ទៅដល់មណ្ឌលអប់រំកែប្រែទី១ “ម១” (ពន្ធនាគារព្រៃស)។ បើតាមដីការបង្គាប់បានណែនាំ ប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” (ពន្ធនាគារព្រៃស)ទទួល និងឃុំខ្លួនលោក លី សាម៉េត រហូត ដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» (Skills for Better Jobs Projects) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា...
បរទេស៖ ក្រុមហ៊ុន Boeing (BA.N) បើកផ្ទាំងថ្មី កម្មកររោងចក្រ West Coast របស់សហរដ្ឋអាមេរិកបានទទួលយកការផ្តល់ជូនកិច្ចសន្យាថ្មីកាលពីថ្ងៃចន្ទ ដោយបញ្ចប់កូដកម្មដ៏ជូរចត់រយៈពេល ៧សប្តាហ៍ដែលបានបញ្ឈប់ការផលិតយន្តហោះភាគច្រើន និងធ្វើឱ្យវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរនៅ អ្នកបង្កើតយន្តហោះដែលមានបញ្ហា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមសហជីពបាននិយាយថា សមាជិកបានបោះឆ្នោតគាំទ្រ ៥៩ភាគរយ លើកិច្ចសន្យាថ្មីដែលរួមបញ្ចូលទាំងការដំឡើងប្រាក់ឈ្នួល...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញក្រុមហ៊ុន CMA CGM ជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្ម ក្នុងប្រទេសបារាំង ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅប្រទេសកម្ពុជា។ ការលើកឡងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA...