ភ្នំពេញ ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ចំនួន២ម៉ឺនដុល្លារស្មើនឹងប្រមាណ៥០២លានដុង។ ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត យង់ ពៅបានបង្ហាញ ទស្សនថា នៅពេលគម្រោង កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន រួចរាល់ហើយ សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា នឹងក្លាយជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធនេះ នៅពេលដែលពួកគាត់ បានចុះទៅដល់ព្រំដែន។ លោកបណ្ឌិតយង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៥ វិច្ឆិកាថា “បងប្អូនប្រជាពលរដ្ឋដែល បានចូល(បរិច្ចាគថវិកាកសាង...
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ (ថ្ងៃទី២ នៃប្រតិបត្តិការបង្ក្រាប) បានបន្តបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាសអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី។ បើតាមរបាយការណ៍ បានឱ្យដឹងថា ដោយមានការសហការពីរដ្ឋបាលខេត្តមណ្ឌលគិរី អង្គភាព ប្រឆាំងអំពើពុករលួយ និងមានការសម្របសម្រួលនិតិវិធី ដោយ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងកងកំលាំងទាំងបីប្រភេទបានចុះ ប្រតិបត្តិការ...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបាននូវ មន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមគោលការណ៍នៃការវិភាគមុខងារ។ ការណែនាំរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា នាឱកាសអញ្ជើញជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា ដែលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និងលោកឧកញ៉ា...
ភ្នំពេញ៖ លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា ជាពិសេសសិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅធ្វើឱ្យយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆាប់មានការងារធ្វើ ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រនិងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ យោងតាមបណ្តាញសង្គម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ៖ លោក ម៉ិច ដារ៉ា អ្នកកាសែត freelance នៅកម្ពុជា ដែលទើបតែត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីត្រូវបានតុលា ចោទប្រកាន់ក្រោមបទញុះញង់ ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម បានចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ...
ភ្នំពេញ៖ ចិនបាន និងកំពុងសកម្មក្នុងការចូលរួមចំណែក ការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស គួរឱ្យគត់សម្គាល់ ហើយនឹងជួយកម្ពុជា ឱ្យសម្រេចបានគោលដៅ នូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥ខាងមុខ។ នេះជាការលើកទ្បើង របស់លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...