ភ្នំពេញ ៖ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសឲ្យដឹងថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាស្ពានខ្ពស់ជាងនៅកម្ពុជា ដែលមានកម្ពស់រហូតទៅដល់៩០ម៉ែត្រ នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមលោក ផន រឹម រៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ វិច្ឆិកានេះ...
ព្រះត្រពាំង ៖ ក្បួន «កឋិនមហាសាមគ្គីគ្រួសារខ្មែរ»ដែលដង្ហែរមកពីរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមកដល់ទីតាំង វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មីហើយ ដោយទទួលបានការ ស្វាគមន៍យ៉ាងកក់ក្ដៅ ពីពលរដ្ឋខ្មែរកម្ពុជាក្រោម។ អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំ នយោបាយកំពូលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ព្រះត្រពាំង៖ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើនកុះករ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឈររងចាំការធ្វើដំណើរឆ្ពោះមកដល់នៃ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលបានដង្ហែរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី។ អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលសុទ្ធសឹងជាទូក ធ្លាប់បានដណ្តើមជ័យលាភី ជូនខេត្តកន្លងមក ដើម្បីចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ...
កំពង់ធំ : ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គី ទៅកាន់វត្តបុទុមសាគរ ហៅវត្តស្រែវាល ខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី រួមជាមួយសប្បុរសជន និងសហការី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានអញ្ជើញសំណេះសំណាល...
កំពង់ស្ពឺ៖ អភិបាលស្រុកគងពិសី បានប្រាប់មជ្ឈមណ្ឌលដើមអំពិល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាទីតាំងចំនួន២កន្លែង ។ អាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍រំដោះទឹកចេញ ដើម្បីពន្លឿនចរន្តទឹកហូរ និងបញ្ជៀសការជនលិចយូរអង្វែង។ លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងកំពុងតែជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំងសី ស្ថិតក្នុងឃុំស្នំក្រពើប្រវែង១០០០ម៉ែត្រ និងរផ្សារត្រាំខ្នា ឃុំជង្រុក...
ភ្នំពេញ៖ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយ ដល់កុមារក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មី សម្រាប់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ ក៏ដូចជាសួនកុមារមុខវត្តបុទុមវតី ធ្វេីយ៉ាងណាឱ្យរួចរាល់ ពិធីនេះមកដល់។ យោងតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយមានការគិតគូរ យ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្ដរស័ក្ដិ នគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៣នាក់ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី ៕
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងថា ក្រោមប្រតិបត្តិការរបស់ ក្រសួងរ៉ែ និងថាមពល ដោយមានការសហការ ពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គភាពប្រឆាំងអំពើពុករលួយ បានចុះបង្រ្កាបទីតាំងរ៉ែ យ៉ាងអនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី និងបានព្រមានចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធ ។...