ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យនិងមានសារៈសំខាន់លើស្មារតី សម្រាប់ប្រជាជនកម្ពុជា។ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហោះនូវរូបថតនៃកម្មពិធីក្រុងពលីនិងសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដោយភ្ជាប់នូវខ្លឹមសារថា «ការប្រារព្ធពិធីបុណ្យកឋិន មានសារៈសំខាន់លើស្មារតី...
ភ្នំពេញ៖ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាជំរុញ និងទាក់ទាញវិនិយោគ ដែលសហការរៀបចំដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិនតាមរយៈយន្តការប្រទេសបូក (Thailand +1)។...
ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានលើកឡើងថា អាណាព្យាបាល គឺជាតួអង្គសំខាន់បំផុត បានលះបង់ និងជំរុញកូនៗ ឱ្យបានសិក្សារៀនសូត្រ ជាពិសេសប្រឡងជាប់បាននិទ្ទេស A។ ក្នុងពិធីប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ រៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា...
ភ្នំពេញ៖ ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន...
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកខូយ រីដា នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវប្រាំង ដែលបានជន់លិចស្រែស្រូវប្រាំងប្រជាកសិករនៅផ្នែកខ្លះនៃឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកានដើម្បីស្នើរសុំអន្តរាគមន៍ស្រូវពូជសម្រាប់ដាំដុះស្តារឡើងវិញនៅពេលទឹកស្រក។ នៅក្នុងការចុះពិនិត្យជាក់ស្តែង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថាក្រោយពីការចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ជាក់ស្តែងយើងឃើញថាដំណាំស្រូវទាំងអស់អាចនឹង ប្រឈមការខូចខាតទាំងស្រុងព្រោះថាស្រូវរបស់ប្រជាកសិករយើងទើបតែព្រោះបានពី...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថារដ្ឋាភិបាល បានផ្តល់ស្រូវពូជ ៥៥តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេល អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋ ជាង ៨០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួម...
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរាបចំប្រណាំងទូកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទីមួយនៃពិធី គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយប្រមាណជាង ២៥ម៉ឺននាក់។ នេះបើយោងតាមតួរលេខតបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ មានភ្ញៀវទេសចរសរុបប្រមាណជាង២៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣ មានតែចំនួនជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ កើនឡើងជាង៨៩%។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់ក៏នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ វិច្ឆិកា សម្ដេចធិបតីបានលើកឡើងដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបានកំណត់ នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបិទបញ្ចប់ដំណើរការ ហើយ ដោយបានបើកលិខិតឆ្លងដែនជូនពួកគាត់ចំនួន ៤.៩៧១នាក់។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកពាក់ព័ន្អនានា...