ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើន នៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ការស្នើរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Stefan...
ព្រះសីហនុ ៖ ក្រោយពីភ្លៀងធ្លាក់ អស់ជាច្រើនម៉ោង និងនាំ ដោយនូវខ្យល់ព្យុះផង បាននាំឱ្យកើតមាននូវជំនន់ទឹកភ្លៀត លិចផ្ទះប្រជាពលរដ្ឋ ក្នុងភូមិឃុំមួយចំនួន នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបញ្ជាត្រៀមកម្លាំង ជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងណែនាំដល់អ្នកបើកបរ ផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការ ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះជាអំពើខុសច្បាប់។ ក្នុងពិធីសំណេះសំណាលជាមួយ អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាថ្ងៃទី១៨ ខែកញ្ញា...
ភ្នំពេញ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសប្បុរសធម៌ ចែករំលែកសម្ភារនៃយុទ្ធនាការ “ចាស់អ្នក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាស ដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។ តាមរយៈសេក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៨ កញ្ញា នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨កញ្ញានេះ បានចេញសេចក្តីជូនដំណឹង ដោយបានបញ្ជាក់ថា នឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេង...
ភ្នំពេញ ៖ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ កញ្ញា លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា « នៅវេលាម៉ោងជាង៩ព្រឹក...
កំពង់ធំ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួម បើកសិក្ខាសាលា ស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្តន៍ អាចារ្យលាក់ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី17ខែកញ្ញាឆ្នាំ2024កន្លងមកនេះ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុន បានថ្លែងថា ដើម្បីឱ្យការអនុវត្តកញ្ចប់ សម្ភារៈគណិតវិទ្យា...
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនទាំង៧...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤...