ពោធិ៍សាត់៖ ថ្លែងក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ប្រចាំខែ កញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខសង្គម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកខួយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា លោកលើកទឹកចិត្ត និងស្នើរអោយមន្ទីរ អង្គភាពទាំងអស់នៅក្នុងខេត្តត្រូវធ្វើការប្រគួតប្រជែងសមត្ថភាពការងារ...
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក លើលោក លី យ៉ុងផាត់។
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានសម្តែងការសោកស្ដាយជាខ្លាំង ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ទៅលើពាណិជ្ជករដ៏លេចធ្លោ លោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P. គ្រុប ខូអិលធីឌី រួមជាមួយនឹងអាជីវកម្មពាក់ព័ន្ធចំនួនបួន។ ទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ ផ្តើមចេញពីការចោទប្រកាន់លើការងារបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ ក្រសួងការបរទេសកម្ពុជា...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ នៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ផ្លូវទាំង៦ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១១,០៩គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង...
ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស។ ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួនជាង ៥៧ ០០០នាក់...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥-ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ នៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា មានការបង្ខិតបង្គោលព្រំដែនជាង ១ពាន់ម៉ែត្រ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក អភិបាលខេត្តតាកែវ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈម នឹងការប្រែប្រួលអាកាសធាតុ ។ នេះជាការថ្លែង របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ កិច្ចប្រជុំលើកទី៦ ថ្នាក់ រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ កញ្ញា...
ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់ធុរកិច្ចនានានៅក្រុងប៉ោយប៉ែត បានលើកជាសំណូមពរដល់អ្នកឧក ញ៉ាកុក អានប្រធានក្រុមហ៊ុនអានកូ គ្រុប គិតគូរដល់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងនេះ ប្រើប្រាស់បានសមរម្យ។ បញ្ហាទឹកស្អាត និងបណ្តាញអគ្គិសនី បាននិងកំពុងក្លាយជាបញ្ហាធំមួយ របស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ដែលបច្ចុ ប្បន្ននេះ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត កំពុងខ្វះទឹកស្អាតប្រើប្រា ស់ និងទទួលការផ្គត់ផ្គង់ទឹក ដែលមិនឆ្លងកាត់ប្រព័ន្ឋប្រព្រឹ...