ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ...
ភ្នំពេញ៖ កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស នៅព្រឹកថ្ងៃទី១១ ខែកញ្ញា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងចំនួន 10មុខ ជូន តាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន ០២ សម្រាប់ផែនការឆ្នាំ 2024 ។ អគ្គិសនីកម្ពុជា បានរៀបចំឯកសារ...
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២៤នេះបានមានប្រសាសន៍ថា កម្ពុជាបានសម្លឹងឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស (Consensus) មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាពិសេសក្រោមប្រធានបទ៖«មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ។សម្តេចតេជោ បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាជាមួយ លោក យូន ស៊ូកយ៉ល (Yoon Suk-Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតីកូរ៉េ ។
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១០ កញ្ញា បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់ ឋានានុក្រមឲ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត...
តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នា ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តនឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង...
កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ឲ្យរដ្ឋបាលស្រុកទើបចូលកាន់តំណែង បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក ប៊ិន ឡាដា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសម្រាប់លក់ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ដោយសាំងធម្មតា មានតម្លៃ ៣ ៩០០រៀល ចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតតម្លៃ ៣ ៧៥០រៀល ចុះថ្លៃ១០០រៀល បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ១០ថ្ងៃមុន ៕
ភ្នំពេញ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 – នេះជាពេលវេលាដ៏ល្អសម្រាប់រៀបចំផែនការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ និងសន្សំប្រាក់បន្ថែមទៀតលើការធ្វើដំណើរដ៏រីករាយជាមួយ Vietjet ខណៈដែលក្រុមហ៊ុនកំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ! តស់! ត្រៀមខ្លួនធ្វើដំណើរកម្សាន្តរបស់អ្នកជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ចំនួនពីរលានដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) និងការបញ្ចុះតម្លៃរហូតដល់ 30% (*) លើសំបុត្រ Business និង SkyBoss-class។ ប្រូម៉ូសិនដ៏អស្ចារ្យនេះ កំពុងរង់ចាំអ្នកធ្វើដំណើរពីប្រទេសកម្ពុជាតាមជើងហោះហើររបស់ Vietjet តាមផ្លូវ សៀមរាបទៅហាណូយ ដោយផ្តល់ជូនជើងហោះហើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍។ ជាមួយនឹងពេលវេលាហោះហើរតិចជាងពីរម៉ោង អ្នកធ្វើដំណើរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅទេសចរណ៍ដ៏អស្ចារ្យនានា ដូចជា ដាណាំង, ញ៉ាត្រាង, Hue, ហូយអាន និងជាតំបន់នានាជាច្រើនទៀត។ “ម៉ោង 12 យប់ តស់ Vietjet” គឺជាយុទ្ធនារបស់ Vietjet ហើយទើបតែត្រលប់មកវិញម្តងទៀត! ការផ្តល់ជូនពិសេសនេះ កំពុងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024 ចន្លោះម៉ោង 12:00 ដល់ 14:00 (UTC+7) ក្នុងអំឡុងពេលដែលអ្នកចូលចិត្តការធ្វើដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃទាបត្រឹម USD0 (*)។ ការផ្តល់ជូននេះ ក៏ផ្តល់ជូនសម្រាប់សេវាកម្មដឹកអ្នកដំណើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងផ្លូវអន្តរជាតិ រួមទាំងផ្លូវសៀមរាប-ហាណូយនិងផ្លូវផ្សេងៗទៀតឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ រយៈពេលផ្តល់ជូនការធ្វើដំណើរ គឺចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។...