ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ឱ្យសមត្ថកិច្ច ស្វែងរកបុគ្គលម្នាក់ ដែលមានគណនីហ្វេសប៊ុក «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ ក្រោយបុគ្គលរូបនេះ បានចូលទៅខំមិនក្នុងហ្វេសប៊ុកផេករបស់សម្ដេច នូវខ្លឹមសារថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួកធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។ នៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ...
ស្ទឹងត្រែង ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានកសាង ស្ពាន ផ្លូវ និងស្ថានភាពផ្លូវចំនួន ៥ខ្សែ នៅក្នុងភូមិសាស្រ្តនៃខេត្តស្ទឹងត្រែង។ ផ្លូវទាំង៥ខ្សែនោះរួមមាន៖ ខ្សែទី១ ៖ ជាប្រភេទផ្លូវក្រាលបេតុងប្រវែង ៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភ នៃស្ថិរភាពសេដ្ឋកិច្ច។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងពិធិបើក ពិព័រណ៍អន្តរជាតិចិនលើកទី២៤...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការី បានអញ្ជើញចុះពិនិត្យមើលការ ប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិត...
ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ ដែលពាក្យនេះ ឆ្លុះបញ្ចាំងឱ្យឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា...
ភ្នំពេញ ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់សិក្ខាកាមជាសមាជិកាសកម្ម នៃសមាគមកាយឬទ្ធិនារីកម្ពុជា ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ ។ ការណែនាំ របស់លោកស្រីប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា...
ភ្នំពេញ៖ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវសរុបចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ សកម្មភាពនេះ...
ខេត្តស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ស្ថិតនៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិដុងក្រឡរ ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឆ្ពោះទៅ បង្គោលព្រុំដែនលេខ...
ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។ សូមរំលឹកថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤...
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦” (The 6th Silk Road Maritime International Cooperation Forum)...