ភ្នំពេញ៖ កម្ពុជា បានស្នើក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ពិនិត្យលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្ម ។ ក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) គឺជាក្រុមហ៊ុន មានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូ ក្រុងសៀមិន ប្រទេសចិន។...
កំពង់ចាម៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាង ៤ពាន់នាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត ហេង សុខគន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ។ ពិធីពិនិត្យ និងព្យាបាលជម្ងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ នៅក្នុងសង្គម ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ឧត្តមសេនីយ៍ឯក ស...
ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់។ លោកអភិបាលខេត្តបញ្ជាក់ថា «ការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប»...
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿន ក្នុងការតបណ្ដាញទឹកស្អាត...
ភ្នំពេញ៖ ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា-ចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ នៅថ្ងៃទី៦ សីហា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើផែនការការងារ...
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។ ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា» ។...
ពោធិ៍សាត់: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលកោះជុំ ចាប់ឃាត់ខ្លួនបញ្ជូន មកកាន់អធិការដ្ឋាន នគរបាល ស្រុកកណ្តៀង ចាត់ការបន្តទៅតាមនិតិវិធី ដោយមូលហេតុជន បង្កបានប្រើហឹង្សា ដោយចេតនាទាញដាវកាប់ ទៅលើជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ដៃខាងឆ្វេងកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី ៥ ខែ កញ្ញា...
ភ្នំពេញ ៖ កម្មករ និយោជិតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស រួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបរិច្ចាគថវិកា ចូលក្នុងមូលនិធិ ដោយសារចង់ចូលរួម អភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ...