ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា-ចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ នៅថ្ងៃទី៦ សីហា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើផែនការការងារ...
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។ ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា» ។...
ពោធិ៍សាត់: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលកោះជុំ ចាប់ឃាត់ខ្លួនបញ្ជូន មកកាន់អធិការដ្ឋាន នគរបាល ស្រុកកណ្តៀង ចាត់ការបន្តទៅតាមនិតិវិធី ដោយមូលហេតុជន បង្កបានប្រើហឹង្សា ដោយចេតនាទាញដាវកាប់ ទៅលើជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ដៃខាងឆ្វេងកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី ៥ ខែ កញ្ញា...
ភ្នំពេញ ៖ កម្មករ និយោជិតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស រួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបរិច្ចាគថវិកា ចូលក្នុងមូលនិធិ ដោយសារចង់ចូលរួម អភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានទទួលស្គាល់ថា កម្ពុជាពិតជាសក្តិសម ជាគោលដៅវប្បធម៌ ឈានមុខគេ នៅអាស៊ីសម្រាប់ឆ្នាំ ២០២៤។ តាមរយៈបណ្ដាញសង្គមហ្វេកប៊ុក របស់លោកឯកអគ្គរដ្ឋទូត នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះនូវរូបប្រាសាទអង្គរចំនួន២សន្លឹកដោយភ្ជាប់នូវខ្លឹមសារថា៖ «យោងតាមព័ត៌មាននៃស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក ( World...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសន្និសីទប្លាស្ទិកអូដេសេយ៍ ក្រោមប្រធានបទ «វិធីកែច្នៃប្លាស្ទិកឱ្យទៅជាឱកាសអភិវឌ្ឍន៍» នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំង ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត ។ លោករដ្ឋមន្រ្តី បានលើកជាសំណួរថា តើហេតុអ្វីបានជាយើងត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខរបស់យើង? លោករដ្ឋមន្ត្រីក៏បានផ្ដល់ចម្លើយថា មូលហេតុដែលត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងទំហំប្រមាណជា ១៨៨,៩ ពាន់លានដុល្លារ ហើយចំណែកនៃដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិ របស់ប្រទេសឥឡូវនេះលើសពី ៣០ភាគរយ ជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សកន្លងមកនេះ។ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសុក្រថាតម្លៃនៃរូបិយវត្ថុមាសនៅក្នុងអន្តរជាតិទុនបម្រុងបានកើនឡើងជាង ៩ពាន់លានដុល្លារ ឬ ៥,១ភាគរយ ចាប់តាំងពីដើមខែសីហា។ តម្លៃមាសបានកើនឡើង ៣,៦ភាគរយ នៅក្នុងខែសីហាដើម្បីបញ្ចប់ខែនៅត្រឹមតម្លៃ ២,៥១៣ដុល្លារក្នុងមួយអោន ដែលមានន័យថាផ្នែកសំខាន់នៃការកើនឡើង...
ភ្នំពេញ៖ ពលករ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន។ ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េបានលើកឡើងថា ការបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។ លោក...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ តាមរយៈសំណេរភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ផ្លូវទាំងពីរខ្សែនោះរួមមាន៖ ខ្សែទី១៖ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង...