ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានគូសបញ្ជាក់ថា ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ហេតុនេះប្រជាជនមានសុខភាពល្អបរិបូរណ៍ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា«មូលធនមនុស្ស» ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ការលើកឡើងរបស់លោកកើត ឆែ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ រក្សាការពារចំណាត់ថ្នាក់លេខ១ របស់ខ្លួន ដែលធ្លាប់ទទួលបាននាពេលកន្លងមក ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំលក្ខណៈវិនិច្ឆ័យ...
ភ្នំពេញ៖ ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចាប់យកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍ របស់គណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៥...
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រ Propertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។ ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញ ចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយក គេហទំព័រ Propertyarea.asia លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ...
ភ្នំពេញ ៖ លោក បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាមួយនឹងតំណាង នៃក្រសួង ស្ថាប័នគោលចំនួន ៣ គឺ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងការងារ និង...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំ «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ »នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យ ស្រូវអង្ករកម្ពុជា។ សេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូន សមាជិក សមាជិកាទាំងអស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាសាធារណជនទូទៅ...
ភ្នំពេញ ៖ ប្រតិភូក្រសួង ទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២៤។នេះ បើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍បាន ជម្រាបជូន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ...
ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ បានទទួលគ្រឿង ឥស្សរិយយសសហមេត្រី សម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត ផ្តល់ជូនដោយ លោក បណ្ឌិត តាម៉ាស...
ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើ អ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌល សេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ...
ស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ដោយសារតែជីវភាពខ្វះខាត បានហែលទឹកប្រឡាយ ឆ្លងទៅបេះផ្សិត អាកាស្យាលក់ ជាអកុសលបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកសោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបាន ឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិត្រោកតូច...