ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើ អ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌល សេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ...
ស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ដោយសារតែជីវភាពខ្វះខាត បានហែលទឹកប្រឡាយ ឆ្លងទៅបេះផ្សិត អាកាស្យាលក់ ជាអកុសលបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកសោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបាន ឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិត្រោកតូច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានស្នើប្រទេសកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅថ្ងៃទី៥ ខែកញ្ញា...
កណ្ដាល៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើដល់ លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្ដាលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាតំណាង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។ ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន...
ភ្នំពេញ៖ កាហ្សាក់ស្ថាន ដែលជាប្រទេសមួយ ត្រូវបានមហាអំណាចចិន ជ្រើសរើសជាទីតាំងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្ត “ផ្លូវសូត្រថ្មី” កាលពីឆ្នាំ២០១៣ បានបង្ហើបឱ្យដឹងថា ខ្លួនមានគម្រោងតភ្ជាប់ជើងហោះហើរត្រង់ រវាងកាហ្សាក់ស្ថាននិងក្រុងព្រះសីហនុ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។នេះបើតាមការបញ្ជាក់ពី លោក ណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបជាមួយសម្ដេចតេជោ...
កំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយបានបញ្ជាក់ថា ពិតជាមានការចាក់ដីចូលស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឱ្យតួស្ទឹងរួមតូចប្រាកដមែន។ លោកអ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកបានអះអាងបែបនេះកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកបានចុះទៅពិនិត្យនូវទីតាំងចាក់ដីរំលោភចូលដីចំណីសណ្តដងស្ទឹងព្រែកត្នោត ក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកបានបន្តទៀតថាលោកនឹងស្នើឱ្យអភិបាលកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត ជួយចាត់វិធានការតាមច្បាប់ និងដកយកដីនេះមកជាទ្រព្យសម្បិត្តសាធារណៈរបស់រដ្ឋវិញ។ សូមរំលឹកថា មន្ទីរធនធានទឹក...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបានចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះចង់រួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានភាពទាក់ទាញ។ កម្មករនិយោជិតក្នុងរោងចក្រ ហ្វរ័រេស ហ្គាមិន (FOREST GARMENT) បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។...
ភ្នំពេញ ៖ បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយជំនាញនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ ។ លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) បានមានប្រសាសន៍ថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន ។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា...