ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានស្នើរដ្ឋសភា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដ។ ថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងលោក អ៊ឹអិណុ អាថ៏ស៊ិ (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក)...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស បានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ហើយបង្កើនភាពទាក់ទាញ ដល់វិនិយោគិនថ្មីៗបន្ថែមទៀត។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting)...
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៤ កញ្ញា នេះ...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។ អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ...
ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់...
ភ្នំពេញ៖ គេសង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក(Facebook) តេឡេក្រាម (Telegram) តិចតុក (TikTok) ជាច្រើន បានប្រើនិងយកឈ្មោះសម្តេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត ដើម្បីបង្កើតជាក្រុមនិងបង្ហោះសកម្មភាពផ្សេងៗរបស់ សម្តេច។ ជុំវិញការយកឈ្មោះ ឬបង្កើតក្រុមមានប្រើឈ្មោះសម្តេចនេះ គឺអាចបង្កផលប៉ះពាល់ដល់កិត្តិនាមសម្តេច ក្នុងករណីបុគ្គលនោះ ឬក្រុមនោះបង្ហោះអត្ថន័យផ្សេងៗ ដែលអវិជ្ជមាននិងអាចជាហេតុបណ្តាលឱ្យមហាជនមានការភាន់ប្រឡំ ហើយសម្តេចបណ្ឌិត យ៉ន សេងយៀត...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការប្រែប្រួលជាបន្តបន្ទាប់ នៃសណ្ដាប់ធ្នាប់ពិភពលោក បានធ្វើឱ្យប្រទេសមហាអំណាច ប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាល់ និងបានជះឥទ្ធិពល ដល់ជោគវាសនាប្រទេសតូចធំ នៅក្នុងតំបន់។ ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកក្នុងវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ។ នាឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង...