ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុមប្រឆាំងជ្រុលនិយម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ បានទទួលបរាជ័យយ៉ាងអាម៉ាស ទាំងស្រុង ដោយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតី នៅទូទាំងប្រទេស ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងថ្នាក់ដឹកនាំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវសុកហុក...
ភ្នំពេញ៖ សេនាសន្តិភាពដែលនាំបងប្អូន មកគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរ មកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ហើយសម្រាប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០...
ភ្នំពេញ ៖ សម្តេច ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ខ្លាំងងក្លា របស់ប្រទេសចិន និងចាត់ទុកថា រាល់សមិទ្ធផលដែលចិន ទទួលបានក៏ជាមោទកភាព របស់កម្ពុជា ។ ការលើកឡើងរបស់ប្រធានរដ្ឋសភានេះ នាព្រឹកថ្ងៃទី៣ កញ្ញា ក្នុងឱកាស អនុញ្ញាតឲ្យលោកស្រី ចុង មីង (Zong Ming)...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យ ស្ថានភាពការងារ និងសួរសុខទុក្ខកម្មករ និយោជិតបានចំនួន ៧៩ រោងចក្រ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការ ផ្គត់ផ្គង់សម្ភារ សាងសង់ និងដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីទួលពង្រ (GSB)...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣...
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារ សម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បើតាមការឲ្យដឹងពីលោក ញ៉ាញ់ ជាបហ៊ង...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន គឺពឹងតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ក្រោយពី លោកសម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ កញ្ញាថា «ថ្ងៃនេះ ដឹកដៃយាយដើរលេង តាមស្រុកស្រែចំការ ដោយដើរតាមផែនទី...