ភ្នំពេញ៖ សហជីពនៅកម្ពុជាចេញថ្កោលទោស ចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រ ពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព...
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ១០០,០០០ដុល្លារ (១០ម៉ឺនដុល្លារ)៕
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រសួងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។ ក្រសួងកសិកម្មបញ្ជាក់ថា វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រ ការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី៣១ ខែសីហា បានអញ្ជើញចូល រួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤។ កម្មវិធីនេះមាន ការចូលរួមពី...
ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង ៕
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សរាជធានីភ្នំពេញ បានលេីកឡេីងថា ការសម្រេចចិត្តចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកទាំង៨៥៧រូប គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។ ការលើកឡើង របស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីង នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក សមាជិកា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានព្រមានចាត់វិធាន ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ផ្លាកលេខចរាចរខេមរភូមិន្ទ» ដែលជាជនស៊ីវិល ឬជនបរទេស ។ ក្រសួង បន្ដថា អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហាន ដែលមានសិទ្ធពេញលេញ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ...
ភ្នំពេញ៖ ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤នេះបានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករស្ត្រីបានលើកឡើងថា៖ “នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹមសុខថា តើធ្វើយ៉ាងណា ជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្ត ទម្លាក់របបផ្ដាច់ការចោល ទើបអាចប្ដូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្ដាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ” ។ នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ មានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់សមរង្ស៊ីនៅពីក្រោយ៕