ភ្នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានព្រមានចាត់វិធាន ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ផ្លាកលេខចរាចរខេមរភូមិន្ទ» ដែលជាជនស៊ីវិល ឬជនបរទេស ។ ក្រសួង បន្ដថា អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហាន ដែលមានសិទ្ធពេញលេញ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ...
ភ្នំពេញ៖ ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤នេះបានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករស្ត្រីបានលើកឡើងថា៖ “នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹមសុខថា តើធ្វើយ៉ាងណា ជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្ត ទម្លាក់របបផ្ដាច់ការចោល ទើបអាចប្ដូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្ដាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ” ។ នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ មានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់សមរង្ស៊ីនៅពីក្រោយ៕
នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចូលរួមបរិច្ចាគថវិកា២៥០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោក ហុក ហួលីម ក្នុងឱកាសទទួលមុខតំណែងថ្មី ជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ ។ យោងតាមសារលិខិតរបស់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា ” តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមសម រង្ស៉ី ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖ «បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបថតចំនួនពីរសន្លឹកដែលមាន កាយវិកាប្រហាក់ប្រហែលគ្នា ដែលក្នុងនោះមួយសន្លឹកថតនៅក្នុងឆ្នាំ១៩៩៨ និងមួយសន្លឹកទៀតថតនៅក្នុងឆ្នាំ២០២៤នេះ។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយនឹងរូបថតទាំងពីរសន្លឹក សម្ដេចតេជោ ហ៊ុន សែន បានភ្ជាប់នូវខ្លឹមសារថា៖ «រូបថត ២សន្លឹក មួយសន្លឹកថតឆ្នាំ១៩៩៨ ក្នុងវ័យ...
ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។ លោក ឆាយ ពិសី ពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។ លោកបាននិយាយថា៖ «ពួកខ្ញុំបានបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស...
ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សប្បាយរីករាយដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីការអភិវឌ្ឍជាតិ។ កម្មការិនី ផន ផល្លា បានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកមានលុយកាក់អ្វីនោះទេ តែមានអារម្មណ៍ថាសប្បាយរីករាយ នៅពេលបានចូលជួយជាតិបន្តិចបន្តួច បើមិនបានច្រើន បានតិចតួចក៏សប្បាយចិត្ត” ។ ជាមួយគ្នានោះកម្មការិនី កឺ ផល្លី...
ភ្នំពេញ៖ ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខណ្ខ ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក...