ភ្នំពេញ៖ នៅឆ្នាំ២០២៥ខាងមុខនេះ មន្ត្រីរាជការ កម្មករនិយោជិតមានថ្ងៃឈប់សម្រាក ២២ថ្ងៃ។ នេះបើតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ ប្រតិទិនឈប់សម្រាកដែលចុះសហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានកំណត់ថ្ងៃឈប់សម្រាកការងារមានថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ។ ថ្ងៃទី ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានខិតខំបន្តអនុវត្តការងារ លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ធានាបានលំនឹងបរិស្ថាន ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ នាថ្ងៃទី៣០ ខែសីហា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូល សិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។ តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំ...
ភ្នំពេញ៖ សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប កំពុងរៀបចំ តាក់តែងវិញ្ញាសា សម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ នៅពេលរសៀលថ្ងៃទី៣១ ខែសីហានេះ ។ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅ នៅរសៀលក្នុងថ្ងៃតែមួយ ។...
ភ្នំពេញ៖ ក្រុមហ៊ុនចិនជាច្រើន បានបង្ហាញអំពីបំណងក្នុងការដាក់ទុនវិនិយោគ លើការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ផលិតផលកសិផល និងផ្លែឈើនៅកម្ពុជា ដើម្បីអាចផ្គត់ផ្គង់ការនាំចេញ ទៅកាន់ប្រទេសចិន ប្រកបដោយស្ថេរភាព ។ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សា ការងារជាមួយ...
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ៕
ភ្នំពេញ៖ គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទស្សនកិច្ចនេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ក្នុងចំណង AUKUS បាននិងកំពុងបន្តប្រើវោហាសាស្រ្ត វាយប្រហារកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា ទៅទស្សនាក្រុមហ៊ុនចម្រាញ់រ៉ែមាស របស់ខ្លួន នៅខេត្តមណ្ឌលគិរី។ ការជំរុញនេះធ្វើឡើងស្របពេលដែល ក្រុមជ្រុលនិយមមួយក្ដាប់តូច បាននិងកំពុងបំភ្លៃព័ត៌មានថា កម្ពុជា បានកាត់ខេត្តចំនួន៤ទៅឱ្យវៀតណាម ក្នុងនោះរួមមានទាំងខេត្តមណ្ឌលគិរី ផងដែរ។ ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យ លោក ដឺរិក យីប...
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ស៊ូ វៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងជាសមាជិកសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រីករាយចូលរួមមូលនិធិគាំទ្ររាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព និងនិរន្តរភាព។ កម្មការិនី ហង្ស កថា បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្មារតីសាមគ្គីភាព...
ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។ អ្នកស្រី ម៉ី ឆវី ពលករដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនបានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។ អ្នកស្រីបាននិយាយថា៖ «នាងខ្ញុំសូមចូលរួមបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដីរបស់យើង» ។...