ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ...
ភ្នំពេញ៖ លោក សយ សុភាព និងគ្រួសារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន 50$ (ហាសិបដុល្លារសហរដ្ឋអាមេរិក)។
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ៥,០០០,០០០រៀល (៥លានរៀល)៕
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Everwave...
ភ្នំពេញ៖ តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ព្រមទាំងបុត្រ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ២,០០០,០០០រៀល (២លានរៀល)៕
ភ្នំពេញ ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តីបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២...
ភ្នំពេញ ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែក ទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករ និយោជិត ពីការទទួលបានប្រាក់ឈ្នួល ទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមា នៃប្រាក់ឈ្នួល ដែលអាចទទួលយកបាន ទាំងកម្មករនិយោជិត និងនិយោជក ។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណា ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យស្ដីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ។ តាមរយៈអនុក្រឹត្យរបស់...
ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបានឱ្យដឹងថាសម្រាប់ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបឆ្នាំ២០២៥ខាងមុខនេះភាគីសហជីពនឹងលើកយកតួលេខ២១៨ដុល្លារទៅជជែកចរចារជាមួយភាគីនិយោជក និង ភាគីរាជរដ្ឋាភិបាល។ លោក ប៉ាវ ស៊ីណាប្រធានសហជីពចលនាកម្មករកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថានៅថ្ងៃទី២៩សីហានេះគឺជាការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០២៥ជាលើកទី២ហើយបន្ទាប់ពីការចរចាលើកទី១កន្លងមកនេះ។ លោក ប៉ាវ ស៊ីណាបានបញ្ជាក់យ៉ាងដូច្នេះថា៖”ថ្ងៃស្អែកនេះជាថ្ងៃចរចាលើកទី២នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ។កាលពីម្សិលមិញភាគីសហជីពទាំងអស់ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានជួបប្រជុំគ្នាដើម្បីកំណត់យកតួលេខរួមមួយដូច្នេះភាគីសហជីពបានឯកភាពគ្នា ជារួមគឺសម្រេចស្នើសុំប្រាក់ឈ្នួលចំនួន២១៨ដុល្លារ”។ប្រធានសហជីពរូបនេះបានឲ្យដឹងទៀតថាការស្នើសុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥មានចំនួនកើនឡើងចំនួន១៤ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលដែលកម្មករមានស្រាប់។ ទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចកលលោកវិញលោកប៉ាវ ស៊ីណាប្រធានសហជីពដដែលបានទទួលស្គាល់ថាពិតជាមានការជួបបញ្ហាមែន ប៉ុន្តែលោកថាសម្រាប់ទិដ្ឋភាពនៃការនាំចេញសម្លៀកបំពាក់ វិស័យកាត់ដេរ ស្បែកជើង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ តាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ច ដូចតទៅ៖ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍...