ភ្នំពេញ ៖ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានប្រកាសឱ្យដឹង ពីសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនពិតអំពីប្រទេសកម្ពុជា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន បានគុសបញ្ជាក់ នៅថ្ងៃព្រហស្បត្តិ៍នេះថា «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ»។ លោក ទូតបន្តថា «...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ តាងនាមកម្ពុជាជា ប្រធានអនុសញ្ញាអូតាវ៉ា២០២៤ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី ប្រចាំប្រទេសស្លូវេនី ដើម្បីលើកទឹកចិត្ត ឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី...
ភ្នំពេញ ៖ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី ៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី « ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិ ក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង» សម្រេចដាក់ចេញនូវការកែសម្រួលមួយចំនួន ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើ នៅថ្ងៃទី ២៧...
ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ លើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។ ការណែនានេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនៅថ្ងៃទី២៦ ខែ សីហា...
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះ ទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ការផ្សាយ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ នៅលើសារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ ។ ការចេញមកច្រានចោល...
ភ្នំពេញ ៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS នៅព្រឹកថ្ងៃទី ២៨ ខែសីហា...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែសីហានេះថា ពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងកិច្ចគាំពារផ្សេងៗទៀតពីនិយោជក ចាំបាច់ត្រូវស្វែងយល់អំពីនីតិវិធីចំនួន ៦ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នីតិវិធីទាំង ៦មានដូចជា ៖ទី១. ការចុះឈ្មោះស្វែងរកការងារ៖...
ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ លោកបណ្ដិត អ៊ាង សុផល្លែត...
ភ្នំពេញ៖ យុវជន សាន សម្ភស្ស តូចចិត្តនឹងការមាក់ងាយ ពីមិត្តភក្ដិរួមការងារ បានខំប្រឹងស្រវ៉ាចាប់យក ជំនាញ តបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងប្រែក្លាយ ជាជនបង្គោលនៅក្នុងគ្រួសារ ។ យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំធ្លាប់បានឆ្លងកាត់ការមើលងាយពីមិត្តភក្ដិរួមការងារ ហើយពួកគេបានបញ្ជាខ្ញុំ ឱ្យធ្វើការងារច្រើនជំនាញជំនួសពួកគេ ដោយសារពួកគាត់យល់ឃើញថា ខ្ញុំគ្មានជំនាញ គ្មានប្រាជ្ញាលើការងារ ទាំងនោះច្បាស់លាស់ទេ។...
ភ្នំពេញ៖ កម្ពុជា-អាស៊ែបៃហ្សង់ បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសលើវិស័យបរិស្ថាន ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។...