ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុម ហ៊ុន ឡុងស្រេង ប្រមាណជា ១.៥៧០នាក់...
បរទេស៖ សេវាកម្មចារកម្មបរទេសរុស្ស៊ី (SVR) បានព្រមានថា សហរដ្ឋអាមេរិកកំពុងរៀបចំឆាក សម្រាប់រដ្ឋប្រហារបែបដែលធ្លាប់ធ្វើ នៅអ៊ុយក្រែននៅក្នុងប្រទេសហ្សកហ្ស៊ី ដោយជំរុញការតវ៉ាមុនការ បោះឆ្នោតសភារដូវស្លឹកឈើជ្រុះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សេវាកម្មចារកម្មបរទេសរុស្ស៊ី (SVR) បានអះអាងដោយលើកឡើងពីព័ត៌មានដែលមានថា សេតវិមាន “មិនសប្បាយចិត្តជាខ្លាំង” ជាមួយនឹងស្ថានភាពនៅក្នុងប្រទេសហ្សកហ្ស៊ី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា និងចក្ខុវិស័យ ARDB សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ ដល់គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ។ នាថ្ងៃទី២៦ ខែសីហា នៅទីស្នាក់ការកណ្តាលធនាគារ ARDB គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន...
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែសីហានេះលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនីតិវិធីចំនួន ៦ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជក។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នីតិវិធីទាំង ៦មានដូចជា ៖ ទី១. សម្រាប់ការចុះឈ្មោះស្វែង រកការងារធ្វើ ៖ បេក្ខជនត្រូវមានអាយុចាប់ពី១៨...
ភ្នំពេញ៖ វណ្ណកម្មថ្មី ក្រោមចំណងជើងថា «សង្រ្គាមទឹកសាប» ដែលជាស្នាដៃនិពន្ធរបស់លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវអំពីភូមិសាស្ត្រនយោបាយ បានបោះពុម្ពរួចហើយ ហើយនឹងចាប់ផ្តើម មានលើទីផ្សារ បណ្ណាគារនៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ សៀវភៅដ៏មានសារៈសំខាន់ និងជាចំណេះដឹងនេះសង្ឃឹមថាអ្នកដែលចូលចិត្តតាមដានព័ត៌មាន ការវិភាគ នឹងចាប់អារម្មណ៍ជាក់ជាមិនខាន។
ដាក់ពាក្យភ្លាម សម្ភាសភ្លាម ជាមួយតំណាងក្រុមហ៊ុនធំៗ ១០ នៅក្នុងវេទិកាការងាររបស់ NEA! ជួបគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច! ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ០១៦...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លេីកឡេីងថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស នាពេលប៉ុន្មានថ្ងៃនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។ ការលេីកឡេីងរបស់លោក ឃួង ស្រេង ធ្វេីឡេីងនាព្រឹកថ្ងៃទី២៧ សីហាឆ្នាំ២០២៤នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន...
បន្ទាយមានជ័យ: នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី២៦ ខែសីហា ២០២៤ ដោយទទួលបានសេចក្តីរាយការ ពីក្រុមសង្គ្រោះបឋមប្រចាំ ក្រុងប៉ោយប៉ែត ថាឃេីញបុរសម្នាក់បានបោះចោលវត្ថុម្យ៉ាង សង្ស័យថាជាគ្រឿងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេីយព្យាយាមរត់គេច ក្រុមសង្គ្រោះបឋម បណ្តាលឱ្យដួល ហើយរបួសកែងដៃស្តាំ និងហើមដៃខាងឆ្វេង ។ ភ្លាមៗនោះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត...
ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារគយនៅកម្ពុជា” ដែលមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។ នាឱកាសអញ្ជើញចូលរួម សិក្ខាសាលាខាងលើនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ លោក...