ភ្នំពេញ៖ នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ បានចូលរួមបរិច្ចាគថវិកា និងប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជាយ៉ាងពេញទំហឹង ចំពោះការបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ។ តាមរយៈបទសម្ភាសន៍នាថ្ងៃទី២៧ សីហានេះ នាយទាហាន ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់ទុកថា ការបង្កើតនូវមូលនិធិនេះឡើងគឺជាបំផុសស្មារតីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ជាពិសេសគឺការពារដ៏រឹងមាំនូវខឿនការពារជាតិកម្ពុជាតាមរយៈធ្វើហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។ ជាមួយគ្នានោះនាយទាហាន នាយទាហានរង ពលទាហាន...
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្ដួចផ្ដើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមន្ត្រីរាជការ និងមហាជនទូទៅកំពុងចូលរួមជាបន្តបន្ទាប់។ ហើយគណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិនេះផងដែរ។ ជុំវិញការបង្កើតមូលនិធិនេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមដោយស្ម័គ្រព្រះទ័យស្ម័គ្រចិត្តចំពោះ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយចាត់ទុកជាការចូលរួមប្រយោជន៍ជាតិមួយ។ គណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិទឹកប្រាក់ចំនួន ១៥២លានរៀល បានពីទឹកព្រះទ័យរបស់គណៈសង្ឃព្រះពុទ្ធសាសនាសម្រាប់ចូលរួមបរិច្ចាគដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នោះ។ ស្រដៀងគ្នានេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងរង់ចាំមើល អ្នកចោទប្រកាន់ថាកម្ពុជាកាត់ ៤ខេត្ត ទៅឲ្យវៀតណាម តើពួកគេចូលមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនឬទេ? ដោយសម្ដេចចាត់ទុកថា នេះមិនមែនជាការដេញទាន់ជាន់កែងនោះទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ សីហា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ អតីតកម្មការីនីរោងចក្រកញ្ញា ថេម លក្ខិណា ជាសិស្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ចង់បានជំនាញ ផ្ទាល់ខ្លួន និង ចាប់យកឱកាសបើកមុខរបររកស៊ីខ្លួនឯង ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ ជីវភាពគ្រួសារ ។ កញ្ញា ថេម លក្ខិណា បាននិយាយថា កត្តាដែលជំរុញទឹកចិត្ត ឱ្យនាងចុះឈ្មោះ ចូលសិក្សាជំនាញ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំ ដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRL100 សម្រាប់ដាក់ដំណើរការ Function Line Differential (87L)...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ កុំចាញ់បោកការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឌិតរឿងលាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា។ ផ្ទុយទៅវិញ ត្រូវតែជឿជាក់លើការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៣ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក លឹម...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានណែនាំប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ទៅតាមពាក្យចចាមអារាម តែងតែលេចលឺកន្លងមក ជុំវិញការដោះស្រាយផលប៉ះពាល់ លើគម្រោងព្រែកជីកហ្វូណនតេជោ។ នាឱកាសចុះពិនិត្យតម្រាយផ្លូវទឹក “ព្រែកជីកហ្វូណនតេជោ” ដែលមានស្រាប់ ពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្ដាល...
ភ្នំពេញ៖ នៅទីបំផុត អ្នកបេីករថយន្តពាក់ស្លាកលេខ ន.ប ដែលធ្វើឱ្យផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម ចំពោះកាយវិការមិនសមរម្យ ទៅលើបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿន នាពេលថ្មីនេះ បានជួបទល់មុខគ្នា ក្នុងស្មារតីផ្សះផ្សានិងការអធ្យាស្រ័យគ្នា។ ក្នុងជំនួបនេះ ភាគីអ្នកបើកបររថយន្ត បានទទួលស្គាល់កំហុស និងធ្វើការសុំទោស ភាគីបុគ្គលិកស្រី ហើយភាគីខាងបុគ្គលិកផ្លូវល្បឿនលឿន ក៏យល់ព្រមអធ្យាស្រ័យ ឲ្យផងដែរ ។ ជាមួយគ្នានេះ អ្នកបើកបររថយន្ដខាងលើ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមរបស់លោក ឃួង ស្រេង និងភរិយា ធ្វេីឡេីងតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត...