មណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដើមកំណើត ជាជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ CLV គឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរមុខមាត់ខេត្តមណ្ឌលគិរី ពីគ្មានអ្វីសោះរហូតដល់ មានការអភិវឌ្ឍ លើគ្រប់វិស័យ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីនោះទេ ប៉ុន្តែជាការធ្វើឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខសាន្ត...
នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា សណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មាន ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ ក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួន ក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ការលេីកឡេីងរបស់លោករដ្ឋមន្ត្រី ខាងលេីនេះ នាឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងារ របស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ...
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានចេញមុខគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន ៦០ថ្ងៃទៀតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សួង សុភាព ជាប្រជាពលរដ្ឋកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងមិត្តភក្ដិរបស់លោកដែលមកទទួលលិខិតឆ្លងថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតកម្ពុជាដែលបានជួយសម្រួលលិខិតឆ្លងដែនថ្មីសម្រាប់ពួកគាត់បានទាន់ពេលវេលា។ លោកបន្តថា...
ភ្នំពេញ៖ នៅថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យលើវឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី...
ភ្នំពេញ ៖ ចំពោះមុខ អាណាព្យាបាល និងសិស្សានុសិស្ស នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ដោយប្រើនូវពាក្យអសុរោះឡើយ។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា...
ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឱ្យអភិបាលខេត្តជាប់ពំ្រដែន ពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ សីហា លោករដ្ឋមន្ដ្រី ឈាង រ៉ា បានឱ្យដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអ៊ីមផក (Mpox) ដែលអង្គការសុខភាពពិភពលោក...
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នា ក្នុងការសម្រួលដល់អតិថិជន ជួបប្រទះស្ថានភាពលំបាក ក្នុងការបង់សងឥណទាន។ យោងតាមសេចក្ដីជូនដំណឹងរបស់ CMA និង ABC ចេញផ្សាយនៅថ្ងៃទី២៣ សីហា បានបញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យសាលារៀន និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលារៀនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី...