ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យសាលារៀន និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលារៀនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ស្លៀកពាក់ ខោ អាវ ល្អ មិនប្រាកដថា រៀនពូកែ ឥរិយាបថល្អ នោះទេ ហើយអ្នកខ្លះមានថវិកាច្រើនពី ឪពុក-ម្ដាយ ប៉ុន្ដែមិនរៀន និងមានអាកប្បកិរិយាមិនល្អ។ នាឱកាសអញ្ជើញចុះពិនិត្យសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា យុវជននៃកម្ពុជា-ចិន ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នៃចំណងមិត្តភាព រវាងចិន និងកម្ពុជា ។ ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូចិនខាងលើនេះ ក្នុងឱកាសអញ្ជើញអបអរសាទរឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន នាថ្ងៃទី២៣ ខែសីហា...
ភ្នំពេញ៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅថ្មីៗនេះ និងចំណាយពេលតាក់តែងចងក្រងជាង ៤ខែ ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ដោយឥតគិតថ្លៃ យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មាន កុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារ ដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ...
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅព្រលប់ថ្ងៃនេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លា ឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនេះ...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ដើម្បីទៅធ្វើការងារនៅប្រទេសសិង្ហបុរីដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ បេក្ខជនត្រូវអនុវត្តតាមនីតិវិធីចំនួន៦ ចំណុចរបស់ក្រសួងការងារដែលបានដាក់ចេញ។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថានីតិវិធីទាំង៦ មានដូចជា៖ ទី១.សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ បេក្ខជនត្រូវមានអាយុចាប់ពី ២៣ឆ្នាំ ដល់ ៥០ឆ្នាំ,...
ភ្នំពេញ៖កម្មការិនីជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម ២ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារក្រោយពេលសម្រាលកូនទៀតផង។ អ្នកស្រី ឆម សុភា អាយុ ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុង លើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញភារកិច្ច បានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេច បានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារសាងសង់ផ្លូវបេតុងដែក ទំហំ 5,080m² ទីធ្លាទំហំ 25m x 35m និង កាណាល់បង្ហូរទឹកប្រវែង 80m...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA) ឱ្យបានទូលំទូលាយជូន សិស្ស-និស្សិត និងប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា...