ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗទាំងនោះ រួមមាន៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ ទី២....
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ឌីណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងពួជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពួជស្រូវនេះកំពុងទទួលបានចាប់អារម្មណ៍និងមានតម្លៃខ្ពស់។ នាឱកាសនេះក៏បានធ្វើឡើងគ្រាដែលដឹកនាំប្រតិភូក្រសួងចុះពិនិត្យខ្សែសង្វាកផលិតកម្មរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ និងរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនោះក៏បានចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម លោកស្រីចម និមល...
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលកំពុង ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដី រីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា ជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ខណៈពួកគាត់បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ការគាំពារសុខភាពពួកគាត់។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវ គម្រោងសាកល្បងរបបថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទាន...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់រវាងម៉ូតូបុក ជាមួយរថយន្តក្រឡុកស៊ីម៉ង់ បានបណ្ដាលឲ្យយុវជន ២នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុក ស្វាយទាបបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះហង្ស បញ្ញា ភេទប្រុស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង ៤ នៅភូមិភាគភាគឦសាននៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនជាពិសេសផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមម៉ោងទស្សនាប្រាសាទ ដើម្បីឱ្យភ្ញៀវចូលទស្សនា បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រឹកព្រលឹម។ នាឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។ ដោយជាការអរគុណសម្រាប់ ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីពលរដ្ឋ និងសាធារណជនទូទៅចូលរួមអភិវឌ្ឍនៅតំបន់ព្រំដែន ជាពិសេសការអភិវឌ្ឍផ្លូវក្រវាត់ព្រំដែន។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ១២ខែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូនប្រជាពលរដ្ឋ ទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤...