បរទេស៖ ប្រទេសចិនកាលពីថ្ងៃសុក្របានព្រមានជប៉ុនថា ជប៉ុនគួរតែត្រៀមខ្លួន “ដើម្បីបង់ថ្លៃដ៏ធ្ងន់” ប្រសិនជប៉ុនជ្រៀតជ្រែកក្នុងផែនការរបស់ ទីក្រុងប៉េកាំងសម្រាប់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលបែកបាក់របស់ចិន ហើយដែលនៅថ្ងៃណាមួយត្រូវតែរួបរួមគ្នា ជាមួយចិនដីគោកឡើងវិញដោយបង្ខំ ប្រសិនបើចាំបាច់។ ស្ថានទូតចិននៅទីក្រុងតូក្យូ បានចេញការព្រមាននេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះដោយក្រុមសមាជិកសភាជប៉ុនទាំងពីរបក្ស រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Shigeru Ishiba ដែលជាបេក្ខជនដ៏មានសក្តានុពល ក្នុងការធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន។ លោក...
ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យរីករាយមួយ ដែលកូនទោចថ្ពាល់លឿង ថ្មីមួយក្បាលទៀត បានកើតនៅតំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ។ នេះបើយោងតាមហ្វេសប៊ុក USAD Cambodia នាថ្ងៃទី១៦ សីហា ។ USAD Cambodia បានឲ្យដឹងថា «សត្វទោចថ្ពាល់លឿង នៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ទើបតែបង្កើតបានកូនតូចថ្មីមួយ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ព្យាយាមធ្វើគ្រប់បែបយ៉ាង ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃ ក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង មួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ការណែនាំនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយ និងបានជូនដំណឹងថា មានសត្វផ្សោតជំទង់ ១ក្បាល បានស្លាប់ត្រង់ចំណុចក្បាល កោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទ ក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអនុម័តលើវិធាន សម្រាប់បន្តពង្រឹង ប្រតិបត្តិការអាជីវកម្ម ដោយហាមឃាត់ទទួលយកឯកសារ សម្គាល់អត្តសញ្ញាណបុគ្គល សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត។ យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធភាព នៃប្រតិបត្តិការអាជីវកម្មធនាគារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវជំនឿថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងបន្តពង្រឹងបន្ថែមទៀតលើគ្រប់វិស័យ ក្រោយលោកស្រី Paetongtarn Shinawatra ដែលត្រូវជាកូនស្រីពៅរបស់លោក ថាក់ ស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។ តាមរយៈសារលិខិតអបអរសាទរ ផ្ញើជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានសភាថៃ ជ្រើសរើសជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...