ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ សីហានេះ លោក Masahiko Metoki អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ នៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយក បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា...
ភ្នំពេញ៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ នូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង...
ភ្នំពេញ ៖ មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្ម សេដ្ឋកិច្ចរបស់ចិន ទៅកាន់សកលោក ។ លោក បណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ត្រូវបានលើកឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្ត...
ភ្នំពេញ ៖ នៅសាលប្រជុំ នៃទីស្តីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សា ជាមួយក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង រវាងក្រសួងទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗ ជោគជ័យ មិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យ គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស ចំនួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារ មន្ត្រីទទួលបន្ទុកព័ត៌មាន ដែលមានសមាសភាព៤រូប គឺជាអ្នកនាំពាក្យថ្មីរបស់ រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមដីកា ស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមាសភាពមន្ត្រីទាំង៤រូប រួមមាន៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន, លោកស្រី ពេជ ស៊ីធឿន...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធានាជាមួយក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេច គឺមិនឲ្យកើតមានចលនាជ្រុលនិយមជាដាច់ខាត ។...
ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» ដើម្បីបង្ហាញដល់ពិភពលោក ឲ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប នៃប្រាង្គប្រាសាទអង្គររបស់កម្ពុជា ។ ការថ្លែងកោតសរសើររបស់សម្ដេច ម៉ែន សំអន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងធ្វើបាតុកម្ម ឬដុតប្រទេស ខណៈរាជរដ្ឋាភិបាលមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ចំពោះតំបន់អភិវឌ្ឍកិច្ចសហប្រតិបត្តិការ CLV។ ថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម...