ភ្នំពេញ ៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសង្កេតឃើញថា រាល់ការប្រារព្ធពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។ នាឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់...
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជន ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ឱ្យបាននូវស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។ គិតមកទល់បច្ចុប្បន្ននេះ ក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាល តួនាទី...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម និងគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ បានបើកប្រជុំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពាក្ដី ជូនជនក្រីក្រដោយមិនយកកម្រៃ តាមរយៈគម្រោងធាវីដល់មូលដា្ឋន ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លី...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការបិទផ្សាយបញ្ជីទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត ព្រមទាំងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ លោក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យង្កើតក្រុមការងារមួយ ដោយចាត់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយការធ្វើរបាយការណ៍ ពីវឌ្ឍនភាពការងារ មករដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា តាមរយៈកម្មវិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពី ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅលើកកម្ពស់ភាព ប្រកួតប្រជែងវិស័យកម្មន្តសាល របស់កម្ពុជា។ យោងតាមសេចក្ដីប្រកាស រួម របស់...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យមន្ដ្រីបច្ចេកទេស ក្រសួងសហការជា មួយមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត សាងសង់អណ្ដូងស្នប់ ចំនួន ១៥អណ្ដូង និងសាងសង់បង្គន់អនាម័យ ចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់ ។ ការណែនាំនេះ...