ភ្នំពេញ៖ ដើម្បីឱ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីនេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ ។ ការណែនាំរបស់លោក ឃួង ស្រេង ខាងលេីនេះ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ឲ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន ។ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ការប្តេជ្ញារបស់លោកអគ្គរដ្ឋអាជ្ញាឡាវនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ កក្កដា ។ ក្នុងជំនួបលោក Xaysana...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹង ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី១-១៦ កញ្ញា ។ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតួនាទី ធ្វើយ៉ាងណាប្រកប ដោយសីលធម៌ គុណធម៌ ទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រមទាំងបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ កក្កដា នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្រោយការផ្ទុះ ប្រតិកម្មរឿង តំបន់ត្រីកោណ(CLV) យុវជនបានចេញមុខពន្យល់ រឿងការយល់ច្រឡំនេះ យ៉ាងសាមញ្ញបំផុត ដើម្បីជាធាតុចូល នៃការគិតដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យបានយល់ និងកុំឱ្យជឿ តាមការញុះញង់របស់បុគ្គលណា និងក្រុមណា ដែលចង់បំផុស ឱ្យមានចលនាប្រឆាំង និងរិះគន់ដោយប្រាសចាក ស្រឡះពីការពិត ។ តាមរយៈផេក ដែលមានឈ្មោះថា NHOR...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រាប់ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតនិងបង្កើនបរិយាកាស អំណោយផល និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។ ការលើកឡើងរបស់សម្ដេចធិបតីនេះ នាឱកាសអនុញ្ញាតឲ្យលោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣១...
ភ្នំពេញ ៖ ដោយមានបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី៣០ កក្កដា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ឲ្យមានការរើសអើង ធ្វើឲ្យមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវប្រជាពលរដ្ឋចង់កែតម្រូវ ឬមោកភាព អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណ អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន ដោយមិនចាំបាច់ឡើង ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ...