ភ្នំពេញ ៖ នាឱកាសអញ្ជើញ ថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយសារតំបន់នេះ គឺជាតំបន់មានស្ថានភាពក្រីក្រជាងគេ របស់ប្រទេសទាំង៣។ ក្នុងឱកាសអញ្ជើញថ្លែងសារនេះដែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរដែលមិនអាចលើកលែងទោសឲ្យបានឡើយ ចំពោះជនណា ដែលបានបំភ្លៃការពិត លើរឿងកិច្ចព្រមព្រៀងត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ខណៈសម្តេចតេជោ បានស្នើដល់តុលាការ ត្រូវដាក់ទោសឲ្យខ្ពស់ ដល់អតិបរមា ចំពោះជនទាំង៣រូបដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសម្តេចស្នើដល់ក្រសួងយុត្តិធម៌ និងពន្ធនាគារ មិនត្រូវបញ្ចូលឈ្មោះពួកគេ...
សៀមរាប ៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែក បុរាណមួយកន្លែង ក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណ ក្នុងតំបន់អតីតរាជធានីអង្គរនេះ បំណងដើម្បសិក្សាឱ្យ ស៊ីជម្រៅពីឧស្សាហកម្មស្លដែក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ក្រោយពីមានការបង្កើតព័ត៌មាន ក្លែងក្លាយអំពីការកាត់ខេត្ត៤ ទៅឲ្យភាគីវៀតណាមនេះ គឺបានចាប់ខ្លួនមនុស្ស៣នាក់ហើយ ។ ដោយសម្តេចអះអាងថា ប៉ុន្មានថ្ងៃមុនចាប់បានម្នាក់នៅខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃ២៣ កក្កដានេះ ក៏បានចាប់ខ្លួនមនុស្ស២នាក់ទៀត នៅខេត្តសៀមរាបដែរ ។ សម្តេចតេជោ បានលើកឡើងទៀតថា ការដាក់ខេត្តមួយចំនួនរបស់កម្ពុជា...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្ន ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃ២៣ កក្កដា លោក លី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចំពោះអ្នកបំផុសព័ត៌មានក្លែងក្លាយអំពីការកាត់ខេត្ត៤ទៅឲ្យវៀតណាមដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស គឺមិនអាចអន់ឱនឲ្យបាននោះទេ ។ សម្តេចបន្តថា ការបង្កើតព័ត៌មាននេះពីក្រៅប្រទេសមក គឺបានបង្ខំចិត្តធ្វើឲ្យអ្នកនៅក្នុងប្រទេសត្រូវជាប់ទោសហើយ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅម៉ោងប្រមាណជាជាង៣រសៀលថ្ងៃ២៣ កក្កដានេះ បាននិងកំពុងថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) ។ ការថ្លែងសាររបស់សម្តេចតេជោនេះ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីព័ត៌មាន មិនពិតការកាត់ខេត្តរបស់កម្ពុជា៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទៅឲ្យវៀតណាម ។...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានរៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ។ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការ អនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព” នាថ្ងៃ២៣ កក្កដា លោកស្រីរដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត...
ភ្នំពេញ៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកងកម្លាំងមួកខៀវ របស់កម្ពុជាថា បានពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃ២២ កក្កដា លោក Atul...
ភ្នំពេញ ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នៅថ្ងៃទី២២...