ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលបន្ទុកកិច្ចការអភិវឌ្ឍ ប្រកបដោយចីរភាព របស់ធនាគារពិភពលោក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក ឃ្លាំង ហួត ក្នុងឱកាសដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈ លោកជាអនុប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ។ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ...
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យ តាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ដែលងាយនឹងមានបាតុភាពនានា កើតឡើង។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដកពិសោធន៍ការងារ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់...
ភ្នំពេញ ៖ ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឲ្យបាននូវការផ្សព្វផ្សាយ ល្បែងស៊ីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយ នៅតាមទីតាំងឯកជន...
ភ្នំពេញ៖ លោកឧកញ៉ា សិន ចន្ធី បញ្ជាក់ថា កំណើននៃការដឹកជញ្ជូនក្នុងរង្វង់ ១០% នេះ ដោយសារកម្ពុជាបាននាំចេញនូវវិស័យកសិកម្មច្រើនទៅកាន់ទីផ្សារបរទេស បើធៀបទៅនឹងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក៏មានវិស័យមួយចំនួនមានការធ្លាក់ចុះដែរ ដូចជាវិស័យវាយនភណ្ឌកាត់ដេរ និងគ្រឿងបង្គុំជាដើម។ តែទោះជាយ៉ាងណា លោកឧកញ៉ាថា ជារួមគឺការនាំចេញរបស់កម្ពុជាមានការកំណើននៅឆ្នាំនេះ។ លោកឧកញ៉ា ស៊ិន ចន្ធីថ្លែង « និយាយទៅវិស័យដឹកជញ្ជូនវាមានការកើនឡើងចន្លោះ...
កំពង់ចាម៖ ដោយសារនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ទើបតែបានប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានលែងពូជកូនត្រីពូជល្អៗ យ៉ាងច្រើនចូលក្នុងបឹងនោះ ទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចៀសវាងមានករណីប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៣ ខែកក្កដា...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។ សូមរំលឹកថា លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឲ្យដំណើរ ការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរនិងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយថ្ងៃច័ន្ទនិងអង្គារ ជាថ្ងៃឈប់សម្រាកវិញ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា កម្ពុជានឹងដាក់ចេញបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យរោងចក្រសហគ្រាសទាំងអស់ ដំឡើងឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារបរិស្ថាន ដូច្នេះកម្ពុជា នឹងត្រូវការនាំចូលឧបករណ៍ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាស ក្នុងស្រុករាប់ម៉ឺនកន្លែង។ នេះជាប្រសាសន៍របស់លោក រាត់ ស៊ិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅទីស្នាក់ការសមាគម គាំពារបរិស្ថានកម្ពុជាEPIAC នាឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមឧស្សាហកម្ម គាំពារបរិស្ថានខេត្តក្វាងទុង ប្រទេសចិន...