យេរ៉ូសាឡឹម៖ អ៊ីស្រាអែល កាលពីថ្ងៃសុក្របានបើកការវាយប្រហារទ្រង់ទ្រាយធំ “ទុកជាមុន ច្បាស់លាស់ និង រួមបញ្ចូលគ្នា” លើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ នៅម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃសៅរ៍នេះ។ ក្រុមអ្នកវិភាគបានព្រមានថា ការវាយប្រហារអាចធ្វើឲ្យស្ថានការណ៍ ដឺលប្រែប្រួលរួចទៅហើយនៅមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត និងបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងតំបន់កាន់តែធំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយប្រហារនេះមានគោលបំណងធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ គោរពតាមគោលការណ៍ចិនតែមួយ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់ក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ក្នុងពេលកំពុងធ្វើអត្ថាធិប្បាយលើល្បែងសង្គ្រាមកម្រិតថ្នាក់សេនាធិការ ដែលរៀបចំដោយក្រុមជនស៊ីវិលនៅតៃវ៉ាន់ និងមានការចូលរួមពីអតីតមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជប៉ុន ព្រមទាំងវេទិកាឧស្សាហកម្មការពារជាតិអាមេរិក-តៃវ៉ាន់ នៅតៃប៉ិ។ ដោយកត់សម្គាល់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ...
តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ស្នាដៃទាំង៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣....
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា...
ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតពីកម្ពុជា។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយមថៃ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ ឱកាសឱ្យអ៊ីរ៉ង់ជាច្រើនដងមកហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម គឺជាលទ្ធផលនៃកំហុសរបស់ខ្លួន។ លោកប្រធានាធិបតី Donald Trump ក៏បានអំពាវនាវ ឲ្យក្រុងតេហរ៉ង់យល់ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន មុនពេលដែលអ្វីៗ នឹងត្រូវយឺតពេលថែមទៀតផង។...
ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិក បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាសហរដ្ឋអាមេរិក បានដាក់សម្ពាធលើប្រទេសម៉ិកស៊ិកឱ្យស៊ើបអង្កេត កាត់ទោស ឬធ្វើបត្យាប័នមន្ត្រី ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការរៀបចំឧក្រិដ្ឋកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាសង្គម X ថា “វាពិតជាមិនពិតទេ ដែលថា នៅក្នុងកិច្ចប្រជុំជាមួយសមាជិកព្រឹទ្ធសភា ទាំងលោក Marco Rubio ឬមន្ត្រីមកពីក្រសួងការបរទេសអាមេរិក សំណើណាមួយត្រូវបានធ្វើឡើង...
តេអេរ៉ង់៖ អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។ ការបិទដែនអាកាសរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។...
ភ្នំពេញ ៖ ត្រីក្លាសេ និងត្រីខូចគុណភាពប្រមាណជាង១០តោនដែលនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចឃាត់ទុកកាលពីថ្ងៃ១២ មិថុនា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ យោងតាមផេកស្នងការខេត្តបាត់ដំបង នាថ្ងៃ១៣ មិថុនានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន៤គ្រឿងដោយរកឃើញប្រភេទត្រីប្រា សរុបចំនួន១០តោននិង៥៥គីឡូក្រាម (ក្នុងនោះត្រីប្រាខូចគុណភាពចំនួន១តោន) ពោះត្រីប្រា១៥០គីឡូក្រាម ពងត្រីកាបចំនួន៥០០គីឡូក្រាម ត្រីឆ្កោរចំនួន៥០គីឡូក្រាម។ ក្រោយនាំអ្នកបើកបរមកកាន់ស្នងការដ្ឋាន ធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់លោក...
បរទេស៖ ចៅក្រមសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍បានរារាំងជាបណ្តោះអាសន្ន ចំពោះប្រធានាធិបតី Donald Trump ពីការដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងទីក្រុង Los Angeles ចំពេលមានការតវ៉ាជុំវិញការបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបានរកឃើញថា កងទ័ពឆ្មាំជាតិ ត្រូវបានប្រមូលផ្តុំដោយខុសច្បាប់ដោយលោក Trump ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Charles...